2023-07-12 10:07
161


   ខេត្តស្វាយរៀង៖     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៨នាទី ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៦-១៤៧ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។


មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបណ្ដាលឱ្យបុរសពីរនាក់ស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់រវាងម៉ូតូ២គ្រឿងបុកបញ្រ្ចាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ។
   យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1R-7756 បើកបរដោយឈ្មោះ វ័ន សុធា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ(ស្លាប់) អ្នករួមដំណើរ (រងរបួសធ្ងន់(ឈ្មោះ ចូវ ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិព្រៃរបឺស ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ធ្វើដំណើរពីកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ១ ហើយបានបើកវ៉ាជែងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក BEAT ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1T-6643 បើកបរដោយឈ្មោះ អេង សំបូរ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរឡាន មានទីលំនៅក្នុងភូមិទួលសាលា ឃុំ្រជុងពពេល ស្រុករំដួល ខេត្តស្វាយរៀង(ស្លាប់) និងរួមដំណើរដោយឈ្មោះ ភិន សុភា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិនាងច័ន្ទ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង(រងរបួសធ្ងន់) យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ។

    ក្រោយមកអ្នករបួសធ្ងន់ទាំង២នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកមធ្យោបាយធ្វើដំណើរត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ ដើម្បីចាត់ការបន្តតាមច្បាប់៕