2023-10-04 03:10
287

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា៖ មានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់នៅទំនប់បង្ហៀ កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២២ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

សពជនរងគ្រោះឈ្មោះ មឿន រតនៈ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះបានទៅលេងទឺកនៅចំណុចកើតហេតុខាងលើដោយមិនបានប្រាប់ឪពុកម្តាយទើបបណ្តាលអោយលង់ទឹកទំនប់បង្ហៀស្លាប់បាត់បង់ជីវិតតែម្តង។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើកុមារារងគ្រោះឈ្មោះ មឿន រតនៈ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕