2023-06-27 07:06
290

 

ភ្នំពេញ៖ អគ្គិភ័យ បានឆាបឆេះ ហាងផឹកស៊ីមួយកន្លែង នៅវេលាម៉ោង ១២និង២០នាទី ស្ថិតតាមបណ្តោយផ្លូវ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីមានការអន្តរាគមពីក្រុមពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្ថានភាពត្រូវបានគ្រប់គ្រងទាំងស្រុង និងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។


ហាងផឹកស៊ីដែលត្រូវអគ្គិភ័យឆានឆេះ សង់អំពីថ្មបេតុង ទំហំ១៥ម៉ែត្រគុណនឹង២០ម៉ែត្រ ស្ថិតនៅភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងចម្រុះចុះដល់កន្លែងកើតហេតុ អន្តរាគមន៍បាញ់ទឹកពន្លត់រលត់ ទាំងស្រុងនៅវេលម៉ោង ១៣និង០០នាទី ប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន ១០រថយន្ត ប្រើទឹកអស់ ចំនួន ០៨រថយន្ត។
នគរបាលបានឲ្យដឹងថា ក្នុងករណីនេះ បណ្តាលឲ្យឆេះខូចខាតសម្ភារៈក្នុងហាងអស់មួយចំនួន មិនបណ្តាលឲ្យមានអ្នករងរបួស និងពុំឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំពោះមូលហេតុ បង្កឲ្យមានអគ្គិភ័យ គឺឆ្លងចរន្តអគ្គិសនី៕