2024-01-22 11:01
117

(បាត់ដំបង) នារីស្រស់ស្អាតម្នាក់បានលោតទឹកស្ទឹងសង្កែប៉ុនប៉ងសម្លាប់ខ្លួនពីលើស្ពាន ប៉ុន្តែត្រូវបានបុរសជាគូស្នេហ៍លោតទៅជួយបណ្តាលអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ ហើយសំណាងល្អបានប្រជាពលរដ្ឋចុះជួយទាន់ពេលវេលា។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចលើស្ពានស្ទឹងសង្កែខាងមុខសាលាខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

យ៉ាងណានោះគូសង្សារខាងលើនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុ គេឃើញគូសង្សាមួយគូខាងលើនេះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បន្ទាប់មកស្រាប់តែភាគីខាងស្រីបាន លោតទំលាក់ខ្លួនពីលើស្ពានចូលទៅក្នុងទឹកស្ទឹងសង្កែ ហើយភ្លាមៗនោះដែរភាគីខាងប្រុសក៏បានលោតចុះទៅជួយស្រង់តែមិនឈ្នះ ធ្វើអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ទាំងពីរនាក់ តែសំណាងល្អបានមិត្តភក្តិនិងបងប្អូនជាអ្នកដាក់មងជួយស្រង់ទាន់និងបានជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះភ្លាមៗផងដែរ៕