2023-05-08 03:05
257


ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ឃាត់ខ្លួន ជនឆបោក រត់ការចូលក្របខ័ណ្ឌ ជាសមាជិកអតីតយុទ្ធជនស្រុកវាលវែង តាមរយៈពាក្យបណ្តឹងរបស់ជនរងគ្រោះជាច្រើននាក់ ។
នេះបើយោងតាមរបាយការណ៍ អធិការនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ សូមគោរពជូន លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ។ 
តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នគរបាលខេត្តពោធិ៍សាត់ ។


តាមបទបញ្ជារបស់ លោកទេសរដ្ឋមន្ត្រី គន់ គីម  កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង១៧នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បាន ទទួលបទបញ្ជាពីថ្នាក់ដឹកនាំ បានបញ្ជាឲ្យធ្វើការស៊ើបអង្កេតបឋមលើករណី ឆបោក និងក្លែងបន្លំឯកសារសាធារណៈ ក្នុងមូលដ្ឋាន ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។ ក្រោយពីទទួលបទបញ្ជា : សមត្ថកិច្ចយើងបានធ្វើការ ស្រាវជ្រាវ និងស៊ើបអង្កេតតាមនីតិវិធី កំណត់មុខសញ្ញា ទទួលបានលទ្ធផលដូចខាងក្រោម៖
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣, វេលាម៉ោង១៩ និង១២នាទី នគរបាលស្រុកវាលវែង បានធ្វើការឃាត់ខ្លួន ឈ្មោះ ខឹម សុភ័ណ្ឌ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ រស់នៅ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការឃាត់ខ្លួននេះមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ តាមរយៈលទ្ធផលនៃការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច ដែលបានទទួលពាក្យបណ្ដឹង និងធ្វើកំណត់ហេតុបណ្តឹងរបស់ឈ្មោះ កែវ ពុធ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង បានប្រាប់សមត្ថកិច្ចយើងអោយដឹងថា៖ កាលពីកំឡុងខែ កុម្ភៈ ឆ្នាំ២០២២ រូបខ្លួនត្រូវបានឈ្មោះ ខឹម សុភ័ណ្ឌ និយាយឆបោកយកប្រាក់អស់ចំនួន ៦,៤៥០$ (ប្រាំមួយពាន់បួនរយហាសិបដុល្លារអាមេរិក) ដើម្បីជាថ្នូរនឹងការចូលជាសមាជិកអតីតយុទ្ធជនស្រុកវាលវែង។

បានទទួលពាក្យបណ្ដឹង និងធ្វើកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ផន សុខា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង បានប្រាប់សមត្ថកិច្ចយើងអោយដឹងថា៖ កាលពីកំឡុងខែ មីនា ឆ្នាំ២០២២ រូបខ្លួន ត្រូវបានឈ្មោះ ខឹម សុភ័ណ្ឌ និយាយឆបោកយកប្រាក់អស់ចំនួន ៦,៦៥០$ (ប្រាំមួយពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក) ដើម្បីជាថ្នូរនឹងការចូលជាសមាជិកអតីតយុទ្ធជនស្រុកវាលវែង។ បានទទួលពាក្យបណ្តឹង និងធ្វើកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ផាយ ភាព ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង បានប្រាប់សមត្ថកិច្ចយើងអោយដឹងថា៖ កាលពីកំឡុងខែមីនា ឆ្នាំ២០២២ រូបខ្លួន ត្រូវបានឈ្មោះ ខឹម សុភ័ណ្ឌ និយាយឆបោកយកប្រាក់អស់ចំនួន ៤,០០០$ (បួនពាន់ដុល្លារអាមេរិក) ដើម្បីជាថ្នូរនឹងការ ចូលជាសមាជិកអតីតយុទ្ធជនស្រុកវាលវែង។


បានទទួលពាក្យបណ្តឹង និងធ្វើកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ញ៉ូវ សុវន្ធា ភេទប្រុស អាយុ ៦១ឆ្នាំ រស់ នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង បានប្រាប់សមត្ថកិច្ចយើងអោយដឹងថា៖ កាលពីកំឡុងខែ មេសា ឆ្នាំ២០២២ រូបខ្លួនត្រូវ បានឈ្មោះ ខឹម សុភ័ណ្ឌ និយាយឆបោកយកប្រាក់អស់ចំនួន ៤,២៥០$ (បួនពាន់ពីររយហាសិបដុល្លារអាមេរិក) ដើម្បីជា ថ្នូរនឹងការចូលជាសមាជិកអតីតយុទ្ធជនស្រុកវាលវែង។
បានទទួលពាក្យបណ្ដឹង និងធ្វើកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ឆៀង ឆវី ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានប្រាប់សមត្ថកិច្ចយើងអោយដឹងថា៖ កាលពីកំឡុងខែ មករា ឆ្នាំ២០២៣ រូបខ្លួនត្រូវបាន ឈ្មោះ ខឹម សុភ័ណ្ឌ និយាយឆបោកយកប្រាក់អស់ចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល) ដើម្បីជាថ្នូរនឹងការ ចូលជាសមាជិកអតីតយុទ្ធជនស្រុកវាលវែង។
បានធ្វើកំណត់ហេតស្រង់ចម្លើយរបស់ឈ្មោះ ខឹម សុភ័ណ្ឌ ភេទប្រុស អាយុ៥៩ឆ្នាំ បានប្រាប់សមត្ថកិច្ច យើងអោយដឹងថា ចន្លោះឆ្នាំ២០២២ និង២០២៣ រូបខ្លួនបានតាំងខ្លួនជាអ្នករត់ការ បញ្ចូលឈ្មោះអតីតយុទ្ធជននៅក្នុង មូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចំនួនជាច្រើននាក់ ដោយកំណត់ទទួលយកប្រាក់ក្នុង ០១ម្នាក់ចំនួន ១,០០០, ០០០៛ (មួយលានរៀល)ទៅដល់ ២៤,០០០,០០០៛ (ម្ភៃបួនលានរៀល) 
សូមបញ្ជាក់ថា ៖ ចំពោះករណីឆបោក និងក្លែងបន្លំឯកសារសាធារណៈនេះ ពលដ្ឋជាច្រើននាក់ទៀតក៏ត្រូវបានចាញ់បោកឈ្មោះ ខឹម សុភ័ណ្ឌ នេះផងដែរ ។
សមត្ថកិច្ចបន្តថា: តាមការសន្និដ្ឋាន  យោងតាមពាក្យបណ្ដឹង និងកំណត់ហេតុបណ្តឹងរបស់ឈ្មោះ កែវ ពុធយោងតាមពាក្យបណ្ដឹង និងកំណត់ហេតុបណ្ដឹងរបស់ឈ្មោះ ផន សុខា
– យោងតាមពាក្យបណ្ដឹង និងកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ផាយ ភាព យោងតាមពាក្យបណ្ដឹង និងកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ញ៉ូវ សុវន្ធ
– យោងតាមពាក្យបណ្ដឹង និងកំណត់ហេតុបណ្ដឹងរបស់ឈ្មោះ ឆៀង ឆវី
-យោងតាមកំណត់ហេតុស្រង់ចម្លើយរបស់ឈ្មោះ ខឹម សុភ័ណ្ឌទើបសមត្ថកិច្ចយើងអាចធ្វើការសន្និដ្ឋានជារួមបានថាឈ្មោះ ខឹម សុភ័ណ្ឌ បានប្រព្រឹត្តិអំពើល្មើសក្នុងករណី ឆបោក និងក្លែងបន្លំឯកសារសាធារណះយ៉ាងសកម្មនៅក្នុងមូលដ្ឋានស្រុកវាលវែង ពិតប្រាកដមែន ។
សមត្ថកិច្ចនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ តាមច្បាប់ ៕