2023-08-11 11:08
165

 

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួន មនុស្សចំនួន ១២នាក់ ក្នុងករណីឈ្លោះប្រកែកគ្នា និងហិង្សាដកកាំភ្លើងគំរាមកំហឺង។ 

ហេតុការណ៍​ហិង្សានេះ បានកើតឡើង ស្ថិត​តាម​បណ្ដោយ​ ផ្លូវ​១៨២ សង្កាត់​ទឹក​ល្អក់​ទី៣​ ខណ្ឌ​ទួលគោក​​​ រាជធានី​ភ្នំពេញ​ នៅយប់ថ្ងៃ​ទី​១០ ខែសីហា​​ ឆ្នាំ​២០២៣នេះ។ ​ 

តាមសេចក្តីការណ៍ បានឲ្យដឹងថា បុរសមួយក្រុម​បាន​វាយ​បុរសម្នាក់ទៀត​ បណ្ដាល​រងរបួស​បែក​មុខ​ ដោយចោទប្រកាន់ភាគីរងគ្រោះបាន​ឈ្លោះប្រកែក​គ្នា​ និង​បាន​ដក​កាំភ្លើង​វា​យទៅ​មិត្តភ័ក្ដិ​របស់​ខ្លួន​បណ្ដាលឲ្យ​រងរបួស​ក្បាល។ ប្រភពបន្តទៀតថា ក្នុងជម្លោះនោះ កម្លាំង​កងរាជអាវុធហត្ថ ឃាត់​ខ្លួន​ភាគី​ទាំង​សងខាង​ដែលមានមនុស្ស សរុបចំនួន​ ១២​នាក់​ ក្នុង​នោះស្រី ០៤នាក់​ រួច​ដកហូត​បានកាំភ្លើង​ខ្លី ០១ដេីម​ និង​ម៉ូតូ​ ០១គ្រឿង​ ដេីម្បី​ធ្វេីការ​សាកសួរ​ និងបន្ត​តាម​និតិវិធីច្បាប់​។ 

បច្ចុប្បន្ន ជនដែលពាក់ព័ន្ធសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមផ្លូវច្បាប់៕