2023-07-26 02:07
186

ភ្នំពេញ៖    ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់។ 

 ការសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនសម្តេចតេជោ ហ៊ុន សែន ចូលក្រាបថ្វាយបង្គំគាល់នេះ ធ្វើនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង។ 

 នេះជាជំនួបដំបូងរវាសសម្តេចតេជោ ហ៊ុន សែន ជាមួយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ចប់ប្រកបដោយភាពជោគជ័យ ត្រឹមត្រូវស្របតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគ្មានអំពើហិង្សា កាលពីថ្ងៃទី ២៣ ខែកក្កដា កន្លងមកនេះ៕