2023-07-10 02:07
160

ព្រះសីហនុ៖ ស្ត្រី និង បុរស ជនជាតិឥណ្ឌូនេស៊ី មួយគូរជាប្តីប្រពន្ធនឹងគ្នា បានស្រែកឱ្យគេឯងជួយតាមប្រឡោះបង្អួចផ្ទះសំណាក់ យីហោ ម៉ាយ៉ា ធ្វើឱ្យមានការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខេត្តព្រះសីហនុ ដោយស្មានតែជាករណីបទល្មើសអ្វីកើតឡើង ក្រោយពេលសមត្ថកិច្ចចុះអន្តរាគមន៍ជួយ ទើបដឹងថា គ្រាន់តែករណីជាប់សោរក្នុងបន្ទប់ទឹកបើកអត់ចេញតែប៉ុណ្ណោះ។

 តាមសេចក្តីរាយការបានឱ្យដឹងថា ករណីបង្កឱ្យមានការភ្ញាក់ផ្អើលខាងលើនេះ កើតមានឡើងនៅព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៣ នព ស្ថិតបន្ទប់នៃផ្ទះសំណាក់ យីហោ ម៉ាយ៉ា នៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

 តាមប្រពភព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ បុរស និង ស្ត្រីម្នាក់ទៀត បានអើតតាមមាត់បង្អួចស្រែកឲ្យគេជួយដោយស្មានតែមានរឿងបទល្មើសអ្វីកើតឡើងភ្លាមៗនោះ កម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងមន្ត្រីជំនាញបានចុះអន្តរាគមន៍ដល់បន្ទប់ផ្ទះសំណាក់ ដើម្បីធ្វើត្រួតពិនិត្យកន្លែងកើតហេតុរកឃើញថា គ្រាន់តែជាករណីជាប់គន្លឹះទ្វារក្នុងបន្ទប់ទឹកបើកចេញមិនរួចតែប៉ុណ្ណោះ។ ក្រោយពេលសមត្ថកិច្ចអន្តរាគមន៍ចូលដល់បន្ទប់បានជួយគាស់ទ្វារបន្ទប់ទឹករំដោះបុរស និងស្ត្រីជាប្តី ប្រពន្ធនោះចេញពីបន្ទប់ទឹក។

 តាមការបញ្ជាក់បានឱ្យដឹងថា មុខពេលកើតហេតុបុរស និងស្ត្រីជាប្តី ប្រពន្ធនឹងគ្នាជនជាតិឥណ្ឌូនេស៊ី បានស្នាក់នៅក្នុងផ្ទះសំណាក់ យីហោ ម៉ាយ៉ា ហើយពួកគាត់នាំគ្នាចូលងូតទឹកសម្អាតខ្លួនប្រាណទាំង០២នាក់ប្តី ប្រពន្ធក្នុងបន្ទប់ទឹកជាមួយគ្នារួចចាក់គន្លឹះពីខាងក្នុង ប៉ុន្តែក្រោយងូតទឹករួចរាល់បើកគន្លឹះទ្វាបន្ទប់ទឹកមិនបានក៏ស្រែកឱ្យគេឯងជួយបង្កឱ្យមានភាពភ្ញាក់ផ្អើលស្មានតែមានបទល្មើសអ្វីកើតឡើងតែម្តង៕