2024-02-26 07:02
75

ភ្នំពេញ៖ ក្រុមឧក្រឹដ្ឋជនគ្រឿងជាជនឃាត់ចិន ចំនូន០៣នាក់ រឹបអូសនូវគ្រឿងញៀន ប្រភេទថ្នាំគ្រវីជាង ១៦គីឡូក្រាម និងបានបង្ហាញមុខនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ សមត្ថកិច្ចចាប់ខ្លួនជនបរទេស ០៣នាក់ រឹបអូសគ្រឿងញៀនជាង ១៦គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៥គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ នគរបាលនាយកដ្ឋានប្រឆាំងគ្រឿងញៀន បានឲ្យដឹថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១និង៤០នាទី កម្លាំងជំនាញ (ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀន នៅ២គោលដៅផ្សេងជាបន្តបន្ទាប់។
   គោលដៅទី១៖ នៅខាងមុខហាង ស៊ូស៊ែងយាន ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២៖ នៅក្នុងខុនដូ PALMHOUSE ជាន់ទី១ បន្ទប់លេខ១០២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ចំនូន០៣នាក់ រួមមាន៖ ទី១- ឈ្មោះ អ៊ូ ចុងវ័យ (WU ZONG WEI) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ២០០០, ទី២- ឈ្មោះ លីន អ៊ីងគ័ង (LIN YING KUAN) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ១៩៩៣ និង ទី៣- ឈ្មោះ ង សឹកខៃ (ZHUANG SHI KAI) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ២០០៣។
   ការបង្ក្រាបខាងលើចាប់យកវត្ថុតាង សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ១៦គីឡូ ១៣៦.១២ក្រាម, សារធាតុញៀនកេតាមីន (Ketamine) ៣៦០ ក្រាម, សារធាតុញៀនអ៊ិនីមេតាហ្សេប៉ាម ១.៩៨ក្រាម, សរុបសារធាតុញៀន ទម្ងន់ ១៦គីឡូ៤៩៨,១០ក្រាម, សារធាតុមិនច្បាស់ ទម្ងន់ ៥គីឡូ៦២២ក្រាម និងចាប់យកសម្ភារៈ ទូរសព្ទដៃ ចំនួន០៤គ្រឿង និងជញ្ជីងថ្លឹង ០៣គ្រឿង។
  ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕