2024-03-22 08:03
34

ភ្នំពេញៈ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខា          ភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ការអនុវត្តកម្មវិធីស្រាវជ្រាវ និងព្យាបាលជំងឺរបេង ឆ្នាំ២០២៤-២០២៦ ។ 
   គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ផ្តោតទៅលើចំណុចសំខាន់ៗ រួមមានដូចជាទី១ដើម្បីតម្រង់ទិសការអនុវត្តកម្មវិធីរបេងសម្រាប់ឆ្នាំ២០២៤-២០២៦ ទី២ដើម្បីរៀបចំយុទ្ធសាស្ត្រ និងការអនុវត្តកម្មវិធីរបេងទី៣.កំណត់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅរួម ទី៤ ផ្តល់កម្លាំងចិត្តដល់បុគ្គលិកក្នុងការអនុវត្តកម្មវិធីជំងឺរបេងដោយ ទទួលបានលទ្ធផលល្អ ទី៥.ពង្រឹងប្រព័ន្ធ M&E និងការកត់ត្រារបាយការណ៍និងទី៦ ពង្រឹងចំណងសាមគ្គីភាព សម្រាប់សម្រេចបានក្នុងការកំណត់គោលដៅដោយម្ចាស់ជំនួយ ។
   សូមបញ្ជាក់ឲ្យដឹងផងដែរថានៅក្នុងសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកប្រធានមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន លោកប្រធានគ្រប់គ្រងលេខាធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួលមូលនិធិសកលប្រចាំប្រទេសកម្ពុជាតំណាងអង្គការ                អបភើរេសិន អាហ្សា (Operation ASHA) និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធជាច្រើននាក់ផងដែរ ។