2023-09-23 03:09
258

ប្រទេសវៀតណាម ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តដឹកនាំគណៈប្រតិភូចូលរួមប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម។ នេះបើយោងតាមការបញ្ជាក់ពី លោករដ្ឋមន្ត្រីតាមប្រព័ន្ធ Telegram នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក នេត្រ ភក្ត្រា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានបូក ៣ លើកទី៧ ដែលមានការចូលរួមពីប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយ: ពីព័ត៌មានទៅចំណេះដឹងសម្រាប់អាស៊ានមានភាពធន់និងឆ្លើយតប»។

កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានបូក ៣ លើកទី៧ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដោយផ្តោតលើគម្រោងមួយចំនួនដូចជា ការពង្រឹងសមត្ថភាព/ការអភិវឌ្ឍធនធានមនុស្ស, លើកស្ទួយកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ, លើកស្ទួយបណ្តាញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ ៕