2024-02-11 05:02
69

ភ្នំពេញ-ស្ត្រីម្នាក់បានសម្រាលកូនតាមផ្លូវខណ:កំពុងដើរស្ពាយស្បោងអេតចាយបម្រុងនយកទៅលក់ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភះឆ្នាំ២០២៤ ស្ថិតនៅផ្លូវបេតុងខាងក្រោយផ្សារទំនើប            អ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
   ស្ត្រីកំសត់ខាងលើនេះពុំបានបញ្ជាក់ឲ្យស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា រូបគាត់មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ហើយប្តីរបស់គាត់កំពុងតែជាប់ពន្ធនាគារ។
   នៅក្នុងហេតុការណ៍នេះដែរគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងបានទំនាក់ទំនងហៅរថយន្តសាម៊ុយមកដឹក ស្ត្រីខាងលើនេះទៅកាន់មន្ទីរពេទ្យដើម្បីដើម្បីសង្គ្រោះ។