2023-08-14 05:08
138


ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងទាំងវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះរថយន្តPRIUS មួយគ្រឿងអ្នកបើកបរមិនប្រយ័ត្នបានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ តាមបណ្តោយផ្លូវលេខ ២៧៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ 
   បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តPRIUSមួយគ្រឿងពាក់ផ្លាកលេខកំពង់ស្ពឺ 2C.0059 ពណ៍ទឹកមាស បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ២៧៤ ហើយមិនដឹងយ៉ាងមេ៉ចស្រាប់តែរថយន្តខាងលើរេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវឡើងលើខឿនបណ្តាលឱ្យខូចខាត។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកឡានស្ទូចមកអូសទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមក្រោយ៕