2023-07-06 05:07
149


ភ្នំពេញ៖ សមត្ថកិច្ចផ្នែកបង្ក្រាបគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចកបានបើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនមួយករណីនៅក្រោយស្ថានទូតបារាំង ឃាត់ខ្លួនបានមនស្សប្រុសស្រីចំនួន៦នាក់ ។ 

ការចុះឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលម្តុំក្រោយស្ថានទូតបារាំង ផ្លូវលេខ៨៦ ស្ថិតនៅក្នុងភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ 
  សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៦នាក់រួមមាន៖
១-ឈ្មោះ រមណី រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
២-ឈ្មោះ ហ៊ឹម មករា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។   
៣-ឈ្មោះ ផាន់ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។