2023-07-10 06:07
226


ព្រះសីហនុ៖ កម្លាំងនគរបានផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានក្រុងព្រះសីហនុ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នេះបានប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន ០៤នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។


   ប្រតិបត្តិការណ៍បង្ក្រាបករណីគ្រឿងញៀនខាងលើ ធ្វើឡើងដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ ស្ថិតនៅភូមិថ្មី ក្រុម០៨ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ។ 
   នគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យទាំង ០៤នាក់ រួមមាន៖ 
   ទី១- ឈ្មោះ ហ៊ន ស្រីនីត ភេទស្រី ឆ្នាំកំណើត ឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ស្រុកល្វាឯម ខេត្តកណ្តាល ។
   ទី២-ឈ្មោះ ធម្ម សុម៉ីធា ភេទប្រុស ឆ្នាំកំណើត ឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ក្រុម១១ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ។ 
   ទី៣- ឈ្មោះ អូន ឃ្វីន ភេទស្រី ឆ្នាំកំណើត ឆ្នាំ២០០០ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។ 
   ទី៤- ឈ្មោះ អ៊ុន លក្ខិណា ភេទស្រី ឆ្នាំកំណើត ឆ្នាំ២០០១ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 
   នគរបាលបានបន្តទៀតថា ចំពោះវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀន ចំនួន ០៨ កញ្ចប់ ,ទូរស័ព្ទដៃ ចំនួន ០៤ គ្រឿង និងសម្ភារៈប្រើប្រាស់ និងវេចខ្ជប់គ្រឿងញៀនជាច្រើនទៀត។ 
   បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕