2023-04-06 05:04
353

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង  បានចេញសេចក្តីសម្រេច ស្តីពី ការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្នុងនោះដោយបញ្ជាក់ថាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវង បានឃើញសេចក្ដីសម្រេចលេខ ៦៩៤/១៨ សស.គក ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីពី ការចាត់តាំងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រៃវែង តាមសំណូមពរចាំបាច់នៃការងារ 

សម្រេច ;  ត្រូវបានចាត់តាំង លោក ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចឡារហាម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ក្នុងរាល់កម្មវិធីចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋនៅទូទាំង ខេត្តព្រៃវែង ។

គណៈកម្មាធិការបក្សខេត្តព្រៃវែង ក្រុមការងារគណបក្សគ្រប់ថ្នាក់ នៃគ្រប់ស្ថាប័នគណបក្សដែល ពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ៕