2023-07-13 06:07
237

 

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៨នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ។


ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ៖ 
+ជួញដូរ ៨ករណី ឃាត់ ១០នាក់ (ស្រី ២នាក់)។
+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)។
+ប្រើប្រាស់ ៥ករណី ឃាត់ ១១នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែកក្កដា រួមមាន ៖ 
-មេតំហ្វេតាមីន (Ice) = ១៦៨៦,៥៧ក្រាម និង៣៦កញ្ចប់តូច។
-មេតំហ្វេតាមីន (Wy) = ១,១៨ក្រាម។
-កេតាមីន (Ke) = ៤៤១,៤៩ក្រាម។
-អុិចស្តាសុី (mdma) = ០,២៤ក្រាម។
-ហេរ៉ូអុីន (Heroine) = ២២៥,៨៩ក្រាម។
លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព 
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ចាប់យក Ice ៦៣,២០ក្រាម, Wy ១,១៨ក្រាម, Ke ៤៤១,៤៩ក្រាម និង mdma ០,២៤ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ១នាក់ ចាប់យក Ice ១៥៤៨,៤០ក្រាម។
៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៤៤ក្រាម។
៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់  ចាប់យក Ice ៣,៤៩ក្រាម។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦៣,៨៩ក្រាម និង Heroine ២២៥,៨៩ក្រាម។
៦ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,២៣ក្រាម។
៧ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៣៧ក្រាម។
៨ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣,៥៥ក្រាម។
៩ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៣៦កញ្ចប់តូច។
១០ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕