2023-06-23 05:06
531


          
ស្ទឹងត្រែង៖ ក្រុមអភិរក្សត្រីមេពូជចុះល្បាតនៅតាមដងទន្លេមេគងលើ ឃាត់ខ្លួនអ្នកនេសាទ ចំនួន ១១នាក់ លួចលាក់ធ្វើការនេសាទខុសច្បាប់អប់រំ និងបានដកហូតមង ឧបករណ៍ឆក់ក្នុងអន្លុងអភិរក្សដែលជាតំបន់ហាមឃាត់នៅតាមតំបន់រ៉ាមសារ។  

  
លោក ភោគ និមល ប្រធានក្រុមអភិរក្សត្រីមេពូជប្រចាំនៅទីស្នាក់ការគោះឬស្សី  ឃុំអូរស្វាយ  ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ៣០២៤ នេះថា មន្រ្តីផ្នែកបរិស្ថានប្រចាំការ នៅតំបន់រ៉ាមសារ តាមដងទន្លេមេគង្គលើ ចំនួន ៣គោលដៅ បានសហការជាមួយប្រជាសហគមន៍នេសាទ ធ្វើការចុះបង្ក្រាបបទល្មើសនេសាទដើម្បីអភិរក្សត្រីមេពូជ  ឱ្យសំបូរបែបឡើងវិញ។         
លោកបន្តថា សកម្មភាពចុះល្បាតនេះ ក្រុមអភិរក្សត្រីមេពូជ បានបង្ក្រាបបទល្មើស ចំនួន ៧០ លើកក្នុងខែមិថុនានេះ នឹងឃាត់អ្នកនេសាទ។ចំនួន ១១ នាក់អប់រំ និងបានផ្សព្វផ្សាយច្បាប់ ស្ដីពី តំបន់ការពារធនធានជីវចំរុះនៅរដូវបិទនេសាទ ចំនួន ០៥លើកបន្ថែមទៀត។     
លោកបន្តថា ក្នុងនោះកម្លាំងទាំងពីក្រុមបង្ក្រាបបានករណីល្មើសបាន ចំនួន ២០ករណី ដកហូតបានមងជិត ៣០០០ម៉ែត្រ និងឧបករណ៍ឆក់ ០១គ្រឿង ,ទូកឈើ ចំនួន ០១គ្រឿង ,ម៉ាស៊ីន ចំនួន ០១គ្រឿង ,ខ្សែកាបភ្ជាប់ខ្សែភ្លើង ប្រវែង ២ម៉ែត្រ ចំនួន ១ខ្សែ និងដាយ ប្រវែង ៣០ម៉ែត្រ។ ចំណែកជនសង្ស័យរត់គេចខ្លួនបន្សល់វត្ថុតាងតែប៉ុណ្ណោះ ។ 
សូមបញ្ជាក់ថា វត្ថុតាងដកហូតបានទាំងអស់ ត្រូវបានរក្សាទុកនៅស្នាក់ការតំបន់រ៉ាមសារ ស្នាក់ការរងកោះត្រែង ស្នាក់ការរងកំបោរ ដើម្បីធ្វើកំណត់ហេតុ និងបំផ្លាញចោលនៅពេលក្រោយ៕