2023-08-08 06:08
111


ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃចន្ទ ៦រោចខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាល ប្រគល់-ទទួលសម្ភារបរិក្ខា  បម្រើឲ្យកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដល់សង្កាត់គោលដៅចំនួន ២ រួមមានៈ សង្កាត់ប៉ៃលិន និង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
   ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពី លោកជំទាវគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងប៉ៃលិន និងសមាជិកសមាជិកាមកពីភូមិគោលដៅទាំង២៧ ភូមិ  សរុបចំនួន ៣៥ នាក់ ស្រី ៨ នាក់ នៅទីស្នាក់ការសាខា កក្រក ខេត្តប៉ៃលិន ។
   ឯកឧត្តម លោកបានមានប្រសាន៍សំណេះសំណាលនៅក្នុងលអង្គពិធីនេះ ឯកឧត្តមអនុប្រធាន បានស្នើដល់ភូមិគោលដៅទាំង២៧ ត្រូវបន្តអនុវត្តកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍នៅក្នុងសង្កាត់គោលដៅនីមួយៗ ក៏ដូចជាក្នុងខេត្តទងមូល ព្រមទាំងការងារស្នូលរបស់សាខាលើវិស័យអាទិភាពទាំង៤ និង គោលការណ៍គ្រឹះទាំង ៧ របស់កាកបាទក្រហមកម្ពុជា ឲ្យទទួលបានជោគជ័យថ្មីៗថែមទៀត ។ 
សម្ភារដែលទទួលបានក្នុងមួយភូមិចំនួន មេក្រូ ១ ឈុត។ដោយ,ស សារឿន