2023-03-29 05:03
459

ភ្នំពេញ៖ ករណីអំពើហិង្សាដែលបង្កដោយក្រុមអ្នកក្លាហានខាងលើ កើតឡើងនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចចខ្លោងទ្វារវត្តសំរោងអណ្ដែត ផ្លូវវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសចិត្តសឿងចំនួន០២នាក់ផឹកចំស្រាកាចដើរកាត់ប៉ារ៉ាស់បិទផ្លូវការដ្ឋានជួសជុលប្រពន្ធទឹកស្អាតរបស់រដ្ឋាករទឹកស្អាតស្វយ័តក្រុងភ្នំពេញ បានធ្វើសកម្មភាពកាត់ខ្សែរ និងចេញពេលកម្លាំងប្រជាការពារសួរនាំមូលហេតុស្ទុះប្រើអពើហិង្សាបង្កភាពភ្ញាក់ផ្អើលទាំងយប់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន។

សេចក្តីរាយការណ៍ព័ត៌មាន បានឱ្យដឹងថា ក្រុមជនសង្ស័យចំនួន០២នាក់ ស្រវឹងជោកជាំបានដើរការការដ្ឋានជួសជុលប្រព័ន្ធទឹកស្អាត រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ រៀបចំដាក់ទុយោមេទឹកស្អាត ត្រង់ចំណុចខ្លោងទ្វារវត្តសំរោងអណ្ដែត និងមានការបិទផ្លូវដើម្បីបញ្ចៀសការដំណើរឆ្លងកាត់ និងធ្វើចរាចរណ៍ហើយអាជ្ញាធរមូលដ្ឋានក៏រៀបចំកម្លាំងប្រជាការពារ 

មានដាក់បារ៉ាសបិទផ្លូវជាសញ្ញាត្រឹមត្រូវស្រាប់តែជនទាំងពីរនាក់បានធ្វើសកម្មភាពទាញផ្តាច់ខ្សែបារ៉ាសតែម្តង។

 ប្រភពបន្តទៀតថា កម្លាំងប្រជាការពារម្នាក់ដែលយាមនៅកន្លែងកើតហេតុ បានសួរទៅបុរសទាំង០២នាក់ពីមូលហេតុអ្វីបានផ្តាច់ខ្សែបារ៉ាស បានផ្ទុះកំហឹងស្រែកសំឡុតប្រជាការពារវិញថា «អាញផ្តាច់អត់បានមែន»  និងបានព្រួតវាយកម្លាំងប្រជាការពារបណ្តាលឲ្យហើមភ្នែកម្ខាងតែម្តង។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បាននាំជនបង្ក និងជនរងគ្រោះទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕