2024-02-17 12:02
68

លទ្ធផលនៃការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍ចំនួន១០២ គ្រឿង(រថយន្ត ចំនួន១៥គ្រឿង, ម៉ូតូ ចំនួន៨៧គ្រឿង) ។

យោងតាមរបាយការណ៍របស់នគរបាលរាជធានីភ្នំពេញបានបង្ហាញថាទី១.ល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន២៤គ្រឿង អ្នកបើកបរម៉ូតូ ចំនួន២២នាក់ និងអ្នកបើកបររថយន្ត ចំនួន០២នាក់ ។ កម្រិត ០.៤០ mg/L ឡើង ចំនួន៣៧គ្រឿង អ្នកបើកបរម៉ូតូ ចំនួន២៨នាក់ និងអ្នកបើកបររថយន្ត ចំនួន០៩នាក់ ។
ទី២.បទល្មើសផ្សេងៗ ចំនួន៤១គ្រឿង អត់មួកសុវត្ថិភាព ចំនួន៣៥គ្រឿង-ម៉ូតូមិនគោរពភ្លើងសញ្ញា ចំនួន០២គ្រឿង-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿងនិង-រថយន្តមិនគោរពភ្លើងសញ្ញា ចំនួន០២គ្រឿង ផងដែរ ។

យើងរួមគ្នាគោរពច្បាប់ចរាចរណ៍ បើបើកបរកុំពិសាគ្រឿងស្រវឹង បើស្រវឹងសូមកុំបើកបរ ការពារអាយុជីវិតអ្នក ស្មើនិងការពារអាយុជីវិតអ្នកដទៃ ។