2023-05-17 10:05
345

 

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៦០នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ។


ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ១១ករណី ឃាត់ ៣៥នាក់ (ស្រី ២នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៥៧៧៧,៧១ក្រាម និង១១កញ្ចប់តូច។ កេតាមីន (Ke) ស្មេីនិង ១៩២,៦៦ក្រាម។   អុិចស្តាសុី (mdma) ស្មេីនិង ៥៣៩៩,៧៤ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិទាំង ១១អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៩នាក់ ស្រី ២នាក់ ចាប់យក Ice ៥៧៥៧,៧៨ក្រាម, Ke ១៩២,៦៦ក្រាម និង MDMA ៥៣៩៩,៧៤ក្រាម។
*២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
*៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២,៥០ក្រាម។
*៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,៣៥ក្រាម។
*៥ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៨០ក្រាម។
*៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់។
*៧ / ព្រៃវែង៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ១០,២៤ក្រាម។
*៨ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យក Ice ២,៧១ក្រាម។
*៩ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១១កញ្ចប់តូច។
*១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣៣ក្រាម។
*១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច៕