2023-05-07 02:05
254


កំពង់ចាម៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះពង្រឹងភូមិអង្គជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសុទិន ខេត្តកំពង់ចាម បានជួយថវិកា ដើម្បីជួយជួសជុលផ្លូវមួយខ្សែសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ 


នាឱកាសនោះ ឯកឧត្តម ម៉េង សុភ័ណ្ឌ និងក្រុមការងារបានឈានពេលចុះទៅពិនិត្យមើលការកសាងអគារស្នាក់គណបក្សឃុំមហាខ្ញូងផងដែរ។ ឯកឧត្តមឧបត្ថម្ភធ្វើផ្លូវ ចំនួន ២,០០០,០០០ រៀល (ពីរលានរៀល ) ,ចូលបុណ្យសពប្រជាពលរដ្ឋ ភូមិអង្គរជ័យលើ ចំនួន ២០០,០០០ រៀល ( ម្ភៃម៉ឺនរៀល ) ,ចង់ដៃពិធីមង្គលការប្រជាពលរដ្ឋ ភូមិអង្គរជ័យលើ ចំនួន  ២០០,០០០រៀល ( ម្ភៃម៉ឺនរៀល ) ,ឧបត្ថម្ភមេភូមិ អនុភូមិ ជំនួយការភូមិ និងបណ្ដាញបក្សភូមិ ចំនួន០៤នាក់ ក្នុងម្នាក់ ៥០,០០០រៀល សរុប២០០,០០០ រៀល ( ម្ភៃម៉ឺនរៀល )។ 
ឯកឧត្តម ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសុទិន បានបញ្ជាក់ឲ្យដឹងថា ដោយមានសំណូមចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិពិកបាកក្នុងការធ្វើដំណើរ ព្រោះផ្លូវរងការខួចខាតនោះ ឯកឧត្តមបានផ្តល់ថវិកាដើម្បីជួសផ្លូវនោះទៅតាមសំណូមពរតែម្តង៕