2023-07-06 07:07
204


ខេត្តក្រចេះ ៖    ការចុះបង្ក្រាបនោះកម្លាំងជំនាញបានធ្វើឡើង    នៅវេលាម៉ោង១៥៖៣០នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នៅត្រង់ចំណុចភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ វង់ល្បែងស៊ីសងខុសច្បាប់ មាន(លេងបៀ និង ប៊ូល)ដុះស្លែមួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួលចុះបង្រ្កាបបានតែវត្ថុតាង រីឯអ្នកលេងរត់គេចបាត់ស្រមោលអស់។
ប្រភពពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា វង់ល្បែងស៊ីសងខុសច្បាប់នោះមានលេងបៀនិងលេងប៊ូល តែពេលកម្លាំងយើងចុះទៅដល់ ក្រុមអ្នកប្រព្រឹត្តបានរត់គេចខ្លួនបាត់អស់ភ្លាមៗដែរ គឺបានបន្សល់ទុកតែសម្ភារវត្ថុតាងនៅកន្លែងកើត ហេតុរួមមាន ៖
-បៀចំនួន០១ហ៊ូ
-កន្សែងសម្រាប់ក្រាលលេងបៀចំនួន០
-ម៉ូតូចំនួន១២គ្រឿ។
   ក្រោយពីធ្វើការបង្ក្រាបបានសម្ភារវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួលរង់ចាំចាត់ការបន្តតាមនីតិវិធី៕