2024-02-27 01:02
73

ខេត្តកែប៖    ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក ហ៊ួរ មិថុនា អភិបា លរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧ ត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាល ខេត្តកែប បានដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធនិងអាជ្ញាធរ ស្រុកដំណាក់ចង្អើរ ចុះពិនិត្យ និង ណែនាំប្រជាពលរដ្ឋករណីដាក់លូ រៀបខឿន ចាក់ដីរំលោភចូល ឆ្នេរសមុទ្រ នៅចំនុចស្រែយុល ភូមិអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
   ប្រភពពីប្រជាពលរដ្ឋម្នាក់ សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ជាប្រ ពៃណីទៅហើយ នៅស្រុកដំណាក់ ចង្អើរយើងនេះ ប្រជាពលរដ្ឋមួយ ចំនួន នៅតែមានឆ្លៀតឱកាស លួចចាក់ដីរំលោភ យកឆ្នេរសមុទ្រនិងតាមដៃព្រែកមួយចំនួន ខណៈពេលអាជ្ញាធរនិងមន្ត្រីជំនាញកំពុងតែដេកលក់។
  ប្រធានបានបន្តទៀតថា អាជ្ញាធរនិងមន្ត្រីជំនាញមួយចំនួន លោកក៏មើលឃើញដែរ។អំពីបញ្ហាចាក់រំលោភយកដីឆ្នេរសមុទ្រនិងតាមដងព្រែកនោះ ប៉ុន្តែពួកគាត់ធ្វើជាព្រងើយកន្តើយ ដូចជាមិនដឹងរឿងអ្វីទាំងអស់។