2023-09-25 04:09
154

(កំពង់ឆ្នាំង)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំជាបន្ទាន់មួយពាក់ព័ន្ធនឹងករណីការរឹតបន្តឹង ក្នុងការបង្ក្រាប និងទប់ស្កាត់នូវសកម្មភាពបទល្មើសនេសាទ ដែលបច្ចុប្បន្ននេះ នៅតែមានជនខិលខូចមួយចំនួន នៅតែឆ្លៀតឱកាសបន្តលួចធ្វើសកម្មភាពនេសាទល្មើសច្បាប់ដោយប្រើឧបករណ៍ស្បៃមុង ហាក់មិនស្ដាប់តាមការណែនាំរបស់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ដែលតែងតែបានចុះអប់រំផ្សព្វផ្សាយអំពីច្បា ប់ស្ដីពីជលផល ដែលឧបករណ៍ស្បៃមុងនេះវាបានបំផ្លិចបំផ្លាញពូជមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំឲ្យដឹងថា កិច្ចប្រជុំនៅព្រឹកនេះ គឺលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការយ៉ាងតឹងរឹងចំពោះការបង្ក្រាប និងទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសនេសាទ ដោយធ្វើយ៉ាងណាត្រូវតែបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូល ដ្ឋាន ពិសេសគឺសហការជាមួយគ្រប់គណៈបញ្ជាការឯកភាពតាមបណ្ដារដ្ឋបាលស្រុក ដែលនៅជាប់បឹងទន្លេសាប ដើម្បីឃ្លាំមើលនិងធ្វើការបង្ក្រាបជាប្រចាំ។

នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងទៀតថា ចំពោះបទល្មើសនេសាទបច្ចុប្បន្ននេះកម្លាំងខណ្ឌរដ្ឋបាលជលផលដែលមានសង្កាត់ ផ្នែកនៅតាមបណ្ដាលស្រុកគឺបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបា លស្រុក ចុះបង្ក្រាបស្ទើររាល់ថ្ងៃ ពិសេសគឺបានធ្វើការរុះរើការប្រើឧបករណ៍ស្បៃមុងដោយកម្លាំងចម្រុះ បានរុះរើយកមកដុតបំផ្លាញចោល និងបានសង្គ្រោះកូនត្រីរាប់លានក្បាលចូលទៅក្នុងបឹងធម្មជាតិវិញស្ទើររាល់ថ្ងៃជាបន្តបន្ទាប់។

លោកបញ្ជាក់ថា ក្នុងអង្គប្រជុំក៏បានដាក់ចេញនូវផែន ការដើម្បីត្រៀមបម្រុងក្នុងការចុះទប់ស្កាត់ និងឃ្លាំមើលរាល់ការលួចចូលឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋ ពីសំណាក់ជនខិលខូចមួយចំនួនដែលពួកគេតែងបាន ឆ្លៀតឱកាសកន្លងមក ឬពួកគេគ្រោងនិងបន្តធ្វើសក ម្មភាពក្នុងរដូវប្រាំងឆ្នាំនេះជាបន្តទៀត។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានឲ្យដឹងបន្តទៀតថា ពាក់ព័ន្ធករណីការលួចឈូសឆាយដីព្រៃលិច ទឹកតំបន់៣របស់រដ្ឋនៅឃុំច្រណូក ស្រុកកំពង់លែង កាលពីរដូវប្រាំងឆ្នាំទៅ កាលណោះមន្ត្រីជំនាញសហការជាមួយ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធចុះទៅធ្វើការវាស់វែងដីព្រៃលិចទឹកតំបន់៣របស់រដ្ឋ តែត្រូវបានជនខុសខូចលួចឈូសឆាយជាក់ស្ដែង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ រកឃើញទំហំនៃការខូចខាតអស់ជិត ២រយហិកតា និងបានប្រទះឃើញម៉ូតូ៣គ្រឿង នៅលើដីឈូសឆាយដែលម្ចាស់ទុកចោល ខណៈនោះមន្ត្រីជំនាញ ក៏បានធ្វើការស្រាវជ្រាវរកម្ចាស់ម៉ូតូបន្ទាប់មកនឹងបានកសាងសំណុំរឿងបញ្ជូនម៉ូតូចំនួន៣គ្រឿង ដែលជាវត្ថុតាង រួមទាំងមនុស្ស៣នាក់ទៅកាន់តុលាការផងដែរ។ ប៉ុន្តែករណីនេះលុះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ូតូទាំង៣គ្រឿងដែលជាវត្ថុតាង និងមនុស្ស៣នាក់ ត្រូវបានស្ថាប័នអយ្យការ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង អនុញ្ញាតឱ្យយកម៉ូតូត្រឡប់ទៅលំនៅឋានវិញហើយ។ ចំណែកករណីនេះដែរ លោកក៏មិនដឹងថាតើតុលាការនឹងមានចំណាត់ការបែបណាបន្តនោះទេ ព្រោះជាឆន្ទានុសិទ្ធរបស់តុលាការ។

ជុំវិញករណីខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានប្រាប់បណ្ដាញព័ត៌មាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា ដោយអនុវត្តទៅតាមការណែនាំ និងបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកអភិបាលខេត្ត ដើម្បីជំរុញការអនុវត្តនូវផែនការចុះបង្ក្រាប និងទប់ស្កាត់ចំពោះបទល្មើសនេសាទ និងរៀបចំផែនការត្រៀមទប់ស្កាត់ និងឃ្លាំមើលអំពីសកម្មភាពការលួចចូលឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹករបស់រដ្ឋនារដូវសម្រក ក្នុងរដូវប្រាំងខាងមុខនេះ។

នៅព្រឹកនេះផងដែរ លោកក៏បានកោះប្រជុំជាបន្ទាន់ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធរបស់មន្ទីរកសិកម្ម ដើម្បីរៀបចំផែនការទាំងការងារចំពោះមុខ និងការងារត្រៀមអនុវត្តក្នុងរដូវប្រាំងខាងមុខនេះឲ្យមានប្រសិទ្ធភាព។ការ ងារចំពោះមុខគឺការបង្ក្រាបបទល្មើសនេសាទឯការងារត្រៀមរៀបចំនៅរដូវប្រាំងគឺការងារទប់ស្កាត់ និងឃ្លាំមើលជាប្រចាំចំពោះសកម្មភាពជនខិលខូចដែលតែងលបលួច ចូលឈូសឆាយបំផ្លិចបំផ្លាញដីព្រៃលិចទឹករបស់រដ្ឋ ពិសេស ដីរបស់រដ្ឋស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង ស្រុកបរិបូរណ៍ និងស្រុកជល់គីរី។

លោកក៏បានបញ្ជាក់ឲ្យដឹងថា ដីព្រៃលិចទឹករបស់រដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដែលត្រូវបានរាជរដ្ឋាភិបាលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺមានតែ២ឃុំប៉ុណ្ណោះ ដែលត្រូវបានកាត់ឆ្វៀលជាផ្លូវការ ទី១៖ឃុំសំរោងសែន, ទី២៖ ឃុំផ្លូវទូក, ឃុំទាំង២នេះស្ថិតក្នុងស្រុកកំពង់លែង ហើយដីតំបន់៣ដែលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋទាំង២ឃុំខាងលើនេះផងដែរ គឺមាននៅក្នុងអនុ ក្រឹត្យលេខ១១២ និងមានលេខនិយាយមការ និងទំហំត្រឹ មត្រូវផងដែរ។

ដោយឡែកដីព្រៃលិចទឹកតំបន់៣ សល់ពីការកាត់ឆ្វៀលជូនប្រជាពលរដ្ឋទាំង២ឃុំខាងលើនេះ៖ ស្រុកកំពង់លែងមានជាង៥ម៉ឺនហិកតា គឺជាដីរបស់រដ្ឋដែលបានចុះបញ្ជីជាសម្បត្តិរដ្ឋត្រឹមត្រូវ ចំណែកនៅស្រុកបរិបូណ៌ ដីព្រៃលិច ទឹកតំបន់៣របស់រដ្ឋ ដែលបានចុះបញ្ជីជាសម្បត្តិរដ្ឋរួចរា ល់ហើយដែរនោះ មានចំនួនជាង៨.០០០ហិកតា,និងនៅស្រុកជល់គីរី ដីព្រៃលិចទឹករបស់រដ្ឋដីតំបន់៣មានជាងបួនពាន់ហិកតា ត្រូវបានចុះបញ្ជីជាសម្បត្តិរដ្ឋត្រឹមត្រូវផងដែរ។

លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ពាក់ព័ន្ធនឹងដីព្រៃលិចទឹករបស់រដ្ឋនេះដែរ កាលពីរដូវប្រាំងឆ្នាំទៅមិញ ជនឆ្លៀតឱកាសក៏បានយកគ្រឿងចក្រចូលឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិ នៅចំណុចឃុំច្រណូក ស្រុកកំពង់លែង អស់ប្រមាណជិត២០០ហិកតា កាត់ឥឡូវនេះមិនត្រូវជំនាញមរដ្ឋបាលជលផល អាជ្ញាធរស្រុក ខេត្ត កងកម្លាំងប្រដាប់អាវុធ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ នៃក្រសួងកសិកម្ម បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ផែនទីតាម និយាមកាត្រឹមត្រូវ។

មន្ត្រីជំនាញរបស់យើងថែមទាំង បានរឹបអូសបានវត្ថុតាងម៉ូតូចំនួន៣គ្រឿង ដែលគេបានទុកចោលនៅលើដីឈូសឆាយខាងលើនេះ បន្ទាប់ពីមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក៏បានរកឃើញមនុស្ស៣នាក់ ដែលជាម្ចាស់ម៉ូតូទាំង៣គ្រឿងខាងលើនេះ និងបានកសាងឯកសារបញ្ជូនទៅតុលាការផងដែរ។

ដោយឡែកដីព្រៃលិចទឹកតំបន់៣ របស់រដ្ឋចំនួន១៤៤ហិកតាផ្សេងទៀត ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែងនេះ ដែលត្រូវជនខិលខូចលួចឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិ កម្លាំងជំនាញរបស់លោកក៏បានធ្វើការស្រា វជ្រាវរកឃើញមនុស្សចំនួន៣នាក់ដែលជាប់ពាក់ព័ន្ធ ហើយពួកគេទាំង៣នាក់នេះ ក៏បានសារភាពថា ពួកគេពិតជាបានឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋអស់ចំនួនជាង៣០ហិកតា ពិតប្រាកដមែន ករណីនេះមន្ត្រីជំនាញរបស់លោ កក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយដែរ។

លោកបញ្ជាក់ថា ដោយឡែកសំណុំរឿងដែលមន្ត្រីជំនាញបានបញ្ជូនវត្ថុតាងម៉ូតូ៣គ្រឿង និងមនុស្ស៣នាក់ទៅតុលាការ កាលពីរដូវប្រាំងឆ្នាំទៅនោះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តុលាការបានសម្រេចអនុញ្ញាតឱ្យម្ចាស់ម៉ូ តូទាំង៣នាក់ កាន់ឯកសារមកយកម៉ូតូរបស់ខ្លួនទាំង៣ គ្រឿងនោះត្រឡប់ទៅផ្ទះវិញហើយដែរ។

លោកបញ្ជាក់ថា ការសម្រេចរបស់តុលាការយ៉ាងណានោះវាគឺជាឆន្ទានុសិទ្ធិរបស់តុលាការ លោកមិនជ្រៀតជ្រែកក្នុងករណីនេះឡើយ។ តែអ្វីដែលលោកនឹកហួសចិត្តនោះ គឺជនទាំង៣នាក់ដែ លជាម្ចាស់ម៉ូតូខាងលើនេះពេលកាន់ ឯកសារមកយកម៉ូតូនៅមន្ទីរកសិកម្ម ពួកគេបានមកបង្ខំ និងតឿនឱ្យមន្ត្រីរបស់លោកពន្លឿនយកម៉ូតូមកឱ្យពួកគេ បើទោះជាមន្ត្រីរបស់លោកបានប្រាប់ថា សុំពួកគេរង់ចាំលោកប្រធានមន្ទីរគាត់មកដល់សិន ក៏ពួកគេហាក់ដូចជាស្ដាប់មិនបាននៅតែចង់ឱ្យបានដូចចិត្តរបស់ពួកគេ។

ជាការសំណូមពររបស់លោក បើទោះជាអស់លោកទាំង៣នាក់ខាងលើនេះ មានអំណាចប៉ុណ្ណាក៏ដោយ ក៏គួរយល់ដឹងអំពីច្បាប់ការងាររបស់រដ្ឋបាលសាធារណៈខ្លះដែរ។

 ដោយសារតែតាមបណ្ដាមន្ទីរអង្គភាពនីមួយៗ គឺគេមានការងារមមាញឹករៀងៗខ្លួន គេមិនមែនអង្គុយ ចាំតែបម្រើលោកតែ៣នាក់នោះឯណា ដូច្នេះបើអាចកែបានគួរតែកែទម្លាប់ដ៏អាក្រក់នេះចេញទៅ៕