2023-04-07 03:04
409

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥០នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេស ។ 

ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ៣០នាក់ (ស្រី ៣នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)​ ,ដាំដុះ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)​ និងប្រើប្រាស់ ៩ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤៧,៩៩ក្រាម និង២កញ្ចប់តូច​ ,មេតំហ្វេតាមីន (Wy) ស្មេីនិង​ ២,៥១ក្រាម​ ,កេតាមីន (Ke) ស្មេីនិង​ ១៩២,០៥ក្រាម​ ,អុិចស្តាសុី (mdma) ស្មេីនិង​ ២២៩៤,១៣ក្រាម​ និងកញ្ឆា ស្មេីនិង​  ១២០០ដើម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមានចំនួន ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ១១អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ចាប់យក Ice ១១,៩៨ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ដាំដុះ ១ករណី ឃាត់ ១នាក់ ចាប់យកIce ,៤២ក្រាម និងកញ្ឆា ១២០០ដើម។

*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ,៥៣ក្រាម។

(៤ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ២១,៩៥ក្រាម។

*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ,៨៥ក្រាម។

*៦ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១២នាក់ ស្រី ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ,៤៨ក្រាម, Ke ១៩២,០៥ក្រាម, Wy ,៥១ក្រាម និង MDMA ២២៩៤,១៣ក្រាម។

*៧ / ព្រះវិហារ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៨ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ,៣០ក្រាម។

*៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ,៤៨ក្រាម។

*១០ / ព្រៃវែង៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

*១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច ៕