2024-02-11 05:02
66

ភ្នំពេញ-បុរសម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗខណ:ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោគជាំនិងពុំបានពាក់មួកសុវត្ថិភាព បណ្តាលឲ្យដួលបោកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ រសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិត នៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពបុរសខាងលើនេះមានឈ្មោះ ហែម មុន្នី អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
   ប្រភពបន្ថែមថាមុនពេលកើតហេតុគេឃើញបុរសខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាកហុងស្គុបពីពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1JA-1501  ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក និងរេពេញផ្លូវទៀតផង លុះពេលទៅដល់ចំណុចកើតហេតុស្រាប់តែដួលបោកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌តែម្តង 
  បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅពិនិត្យ និងឆែកកាមេរ៉ាសុវត្ថិភាព ឃើញថាជនរងគ្រោះពិតជាជិះម៉ូតូដួលខ្លួនឯងស្លាប់ប្រាកដមែន ។សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។