2024-02-13 02:02
72

(បាត់ដំបង)  ៖    ដីចំការទំហំប្រមាណជា ១០ហិចតា រួមជាមួយដើមប្រេងខ្យល់ប្រហែលជាង ១.០០០ដើមផងដែរ ត្រូវបានអគ្គីភ័យឆាបឆេះ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចវត្តដូនមាយ ស្ថិតក្នុងភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យនេះ ដំបូងឡើយគឺ            ផ្តើមចេញពីការឆេះដីស្រែ ហើយបន្ទាប់មកក៏បានឆេះរាលដាលមកដល់ដីចំការរហូតដល់ទំហំជាង ១០ហិចតា និងឆេះរោលដល់ដើមប្រេងខ្យល់អស់ចំនួនប្រហែល ១.០០០         ដើមផងដែរ ។

យ៉ាងណានៅក្នុងហេតុការណ៍អគ្គិភ័យនេះសមត្ថកិច្ចជំនាញក៏បានចេញទៅជួយអន្តរាគន៍បាញ់ទឹកពន្លត់ បានទាន់ពេលវេលា មិនបណ្តាលឲ្យឆេះរាលដាលទៅដល់កន្លែងផ្សេងទៀតនោះឡើយ ។