2024-02-20 12:02
65

ភ្នំពេញ: ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ប៉ុន្តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋ ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង៤នឹង១០នាទីរសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ហៅផ្លូវ(សឡា )ភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួួនមានឈ្មោះ សៅ ដារិទ្ធិ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
ប្រភពបន្ថែមថាមុនពេលកើតហើយគេបានឃើញស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ហៅផ្លូវ(សឡា)ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកscoopyពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KP-1528 មកធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីរងគ្រោះតែមិនបានសម្រេច          ខណៈនោះស្រ្តីរងគ្រោះបានស្រែកឆោឡោ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយនាំគ្នាដេញចាប់ ឃាត់ខ្លួនបានម្នាក់នឹងដកហូតម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពមួយគ្រឿង រួចបានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ចំណែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់តែម្តង ។

បន្ទាប់មកសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋាបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរនិងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។