2023-05-12 12:05
891


ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ប្រធាន អនុប្រធាន និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សរុបចំនួន៥នាក់។


ក្នុងព្រះរាជក្រឹត្យដែល មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ ក៏បានតែងតាំងមុខតំណែងជា នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា, នាយកសាលាភូមិន្ទអាជ្ញាសាលា, នាយកសាលាភូមិន្ទក្រឡាបញ្ជី, នាយកសាលាភូមិន្ទសារការី និងនាយកសាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៃក្រសួងយុត្តិធម៌ សរុបចំនួន៥នាក់។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រត្រាស់បង្គាប់ ៖
មាត្រា១ : តែងតាំងមុខតំណែង និងផ្ដល់ឋានៈ ជាប្រធាន អនុប្រធាន និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៃក្រសួងយុត្តិធម៌ ៥រូប :
១-លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង ជា ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ 
២-លោក ប៊ុនយ៉ៃ ណារិន ជា អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
៣-លោកស្រី អុឹង រីណា  ជា អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន 
៤-លោក សន សោភ័ណ ជា អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន 
៥-លោក ឆាន់ សុីណា ជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា 
មាត្រា២ : តែងតាំងមុខតំណែងជានាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នាយកសាលាភូមិន្ទអាជ្ញាសាលា នាយកសាលាភូមិន្ទក្រឡាបញ្ជី នាយកសាលាភូមិន្ទសារការី និងនាយកសាលាច្បាប់ នៃបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជា នៃក្រសួងយុត្តិធម៌ ៥ រូប :
១-លោក ហេង សុខណា ជា នាយកសាលាភូមិន្ទចៅក្រមនិងព្រះរាជអាជ្ញា
២-លោក អុិន បូផា ជា នាយកសាលាភូមិន្ទក្រឡាបញ្ជី
៣-លោក ខាំ សុមករា ជា នាយកសាលាភូមិន្ទអាជ្ញាសាលា បន្ថែមលើមុខងារបច្ចុប្បន្ន 
៤-លោក តាន់ហ៊ាង ដាវណ្ណ ជា នាយកសាលាភូមិន្ទសារការី បន្ថែមលើមុខងារបច្ចុប្បន្ន 
៥-លោក ផូវ សំភី ជា នាយកសាលា ច្បាប់បន្ថែមលើមុខងារបច្ចុប្បន្ន ។
មាត្រា៣ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕