2023-12-17 05:12
110


(កណ្តាល)៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៩៖០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទលួច (លួចម៉ូតូ០១គ្រឿង)។
   ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ២៤៧ ក្រុមទី០៧ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ប្រព្រឹត្តបទល្មើសនៅចំណុចភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១៖៣០នាទី។
   ជនសង្ស័យ រួមមាន ឈ្មោះ ប៉ក់ មេត្តា ហៅ បុព្វតា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុរោងការ ស្នាក់នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ជាជនដៃដល់) និងឈ្មោះ ប៉ុម គីមហេង ហៅ ហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដេគ័រផ្កា ស្នាក់នៅភូមិជម្ពូក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកសមគំនិត) ។
   វត្ថុតាងចាប់យកមានម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2013 ពាក់ផ្លាកលេខ ភ្នំពេញ 1BW-8824 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8882550 (ចាប់យកពីឈ្មោះ ប៉ក់ មេត្តា ហៅ បុព្វតា ) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 6plus ពណ៌ស (ចាប់យកពីឈ្មោះ ប៉ុម គីមហេង ហៅ ហេង)។
   ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការសាកសួរតាមនីតិវិធី និងបន្តទំនាក់ទំនងប្រគល់ ទៅសមត្ថកិច្ច ស្នងការនគរបាលខេត្តកណ្ដាល៕