2023-04-04 04:04
283

ភ្នំពេញ៖ យុវតីវ័យប្រហែល ១៧ឆ្នាំម្នាក់ ដោយសារមានវិបត្តិស្នេហា ឧពុកម្តាយខាងប្រុសមិនពេញចិត្ត បានបំបែកបំបាក់ក៏រត់មកលើស្ពានជ្រោយចង្វារ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះហាមឃាត់ទាន់ពេលវេលា។

ករណីប៉ុនប៉ងលោតទឹកលើស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិតមិនបានសម្រេច កើតឡើងនៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ១៧ឆ្នាំម្នាក់មានវិបត្តិដោយសារម្តាយឪពុកខាងប្រុសមិនពេញចិត្តនឹងនាង ទើបតូចចិត្តបានមកលើស្ពានជ្រោយចង្វារបំរុងលោតទឹក ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយឃាត់ទាន់។

សាក្សីបាននិយាយថា ពួកគាត់បានឃើញយុវតីម្នាក់ មានអាយុប្រមាណ ១៧ឆ្នាំ មកឈរលើស្ពានជ្រោយចង្វាថ្មី ដោយទឹកមុខស្រងូតស្រងាត់ តោងបង្កាន់ដៃស្ពានរកលោតទឹកសម្លាប់ខ្លួនប៉ុន្តែត្រូវអ្នកដំណើរជួយឃាត់ទាន់ពេល។ ចំពោះមូលហេតុនាំឱ្យយុវតីសម្រេចចិត្តបញ្ចប់ជីវិតដោយលោតទឹកនេះ ដោយសារមានវិបត្តិស្នេហាគ្រួសារខាងប្រុសបំបែកបំបាក់ទើបសម្រេចចិត្តមកលោតទឹកតែម្ដង។ 

ក្រោយពីការជួយឃាត់ទាន់ពេលវេលា ពីសំណាក់អ្នកដំណើរនោះ ក្រុមគ្រួសារតយុវតីរូបនេះ បានលួងលោមទៅកាន់កូនស្រីជាយូទើបនាងយល់ព្រមត្រឡប់ទៅផ្ទះវិញ៕