2023-03-21 01:03
561

នៅព្រឹកថ្ងៃចន្ទ១៤រោចខែផល្គុនឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវ នឹងថ្ងៃទី២០ខែមីនាឆ្នាំ២ ០២ ៣ នៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ឯក​ឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជា ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងដ៏ខ្ព់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនី យ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណះអភិ បាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិ បាលនៃគណះអភិបាលខេត្តបាត់ដំបងអញ្ជើញ ជាអ ធិបតីក្នុងពិធីប្រ​កា​សផ្ទេរភារកិច្ច តែងតាំងមុខរំណែ​ង​និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរ បាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំ​នួន​២៣០នាក់ក្នុងនោះនគរបាលនារីចំនួន២២នាក់។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម​ លោក​ ជាប្រតិភូអមដំណេីរឯកឧត្តម លោកជំទាវ តតំណាងសាលាដំបូងខេត្តបាត់ដំបង តំណា​ងអយ្យការអមសា លាដំបូងខេត្តបាត់​ដំបង មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តី ន​គរបាលជាច្រើនរូប៕