2023-10-05 11:10
265

កំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស ចំនូន ០៣នាក់ បានស្លាប់យ៉ាងអាណោចអធ័មបំផុត និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ ០២គ្រឿងជិះបុកគ្នាបានដួលលើផ្លូវ ស្រាប់តែមានរថយន្ត ០១គ្រឿងទៀត បុកប៉ះបន្ថែម និងកិនតែម្តង។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ ៣ ចំណុច ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 

តាមប្រភពព័ត៌មាន បានឪ្យដឹងថា មុនកើតហេតុ ជនរងគ្រោះភាគីម៉ូតូហុងដាឌ្រីម ស្លាកលេខ កំពង់ស្ពឺ 1U-8683 មានជិះគ្នា ០៣នាក់បងប្អូនចេញពីធ្វើការរោងចក្រពីជើងទៅត្បូង ដល់ចំណុចកើតហេតុជ្រុលបុកពីក្រោយម៉ូតូហុងដាវ៉េវ ពណ៌ក្រហមជិះដោយបុរសចំណាស់ម្នាក់ស្របទិសគ្នាបណ្តាលឲ្យដួល ហើយត្រូវបានរថយន្តស្របទិសបុកប៉ះបន្តែមពីក្រោយ បណ្តាលឱ្យជនរងគ្រោះជាបុរស ០៣នាក់បានស្លាប់ ចំណែកស្ត្រីម្នាក់រងរបួសធ្ងន់បាក់ភ្លៅ។ 

ក្រោយពេលកើតហេតុរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕