2023-08-07 03:08
193

មណ្ឌលគិរី៖ ការធ្វើចរាចរាណ៍តាមផ្លូវជាលេខ ៧៦ត្រង់ចំណុចដែលបានការបាក់ស្រុតដោយគ្រោះធម្មជាតិនោះ អាចធ្វើចរាចរណ៍ធម្មតាវិញហើយ បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីនាញបានធ្វើផ្លូវវាង។

 តាមការឲ្យដឹងពីរដ្ឋបាលខេត្តមណ្ឌលគីរី នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ផ្លូវវាងត្រង់ចំណុចបាក់ស្រុតនៃផ្លូវជាតិលេខ ៧៦ត្រង់ភូមិសាស្ត្រអូរងើយ ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង អាចធ្វើដំណើរឆ្លងកាត់បានវិញហើយ។ បន្ទាប់ពីក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានអនុវត្តធ្វើផ្លូវវាង សម្រេចតាមផែនការ។

 សូមជម្រាបថា កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កើតមានគ្រោះធម្មជាតិ បាក់ស្រុតផ្លូវជាលេខ ៧៦A ចុះប្រវែងបណ្ដោយ ប្រមាណជាជាង ១០ម៉ែត្រ ការធ្វើចរចរណ៍ឆ្លងកាត់ត្រូវផ្អាកជាបណ្តោះ។ 

 ក្រោយពេលកើតហេតុ រដ្ឋបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារខេត្ត ចុះត្រួតពិនិត្យផ្លូវជាតិត្រង់ចំណុចដែលរងការខូចខាត ហើយមន្ទីរសាធារណៈការ និងជញ្ជូនខេត្ត បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តមណ្ឌលគិរី បានធ្វើការជួសឆាយផ្លូវវាង ដើម្បីបញ្ហាប្រឈមជាពិសេសការធ្វើដំរបស់បងប្អូនប្រជាពលរដ្ឋតែម្តង។

 បន្ទាប់ពីផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នរយៈប៉ុន្មានថ្ងៃនេះ ក្រុមការងារបច្ចេកទេស និងជំនាញបានសម្រុកមមាញឹកធ្វើផ្លូវវាងយ៉ាងសស្រាក់ស្រស្រាំរហូតសម្រេចតាមផែនការ និងបើការឲ្យធ្វើចរាចរណ៍ជាធម្មតាវិញតាមផ្លូវវាងថ្មីនេះ៕