2023-08-06 01:08
132


ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០និង១២នាទី នៅចំណុចក្រុមទី០៩ ភូមិដង្ហោ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត (ចង.កសម្លាប់ខ្លួន) កេីតឡេីងមួយលេីក សាកសពជនរងគ្រោះឈ្មោះ ម៉ាន់ វណ្ណៈ ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិដង្ហោ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានយកក្រមាចង.កខ្លួនឯងទៅនឹងផ្ទោងផ្ទះ បណ្តាលឱ្យស្លាប់បាត់បងជីវិត។ 
    តាមការបំភ្លឺពីសាច់ញាតិបានអោយដឹងថាជនរងគ្រោះមាន តូចចិត្តនឹងខ្លួនដែលមានជំងឺប្រចាំកាយច្រើនពេកទើបសម្រេចចិត្តចង.កសម្លាប់ខ្លួន។ 
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុករុក្ខគិរី សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ម៉ាន់ វណ្ណៈ (សព) ពិតជាមានជំងឺប្រចាំកាយ ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ 
   បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕