2023-04-06 06:04
342

-អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបា ល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេប ញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៧ ដែលឈរជើងនៅក្នុងភូមិសាស្រ្តស្រុកសំពៅលូនខេត្តបាត់ដំបង បានដឹកនាំអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន ធ្វើការសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងភូមិសាស្រ្តទទួលខុសត្រូវនេះ ដោយទទួលនូវបងប្អូនប្រ ជាពលរដ្ឋដែលពួកគាត់បានវិលត្រឡប់ពីប្រទេសថៃ ចូលមកក្នុងប្រទេ សកម្ពុជាវិញ ដើម្បីចូលរួមអបអរសាទរ ឱកាសបុ ណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូល មកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។

លោកវរសេនីយ៍ឯក មេបញ្ជាការបានជម្រាបជូន ដំ ណឹងដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកដល់នេះ ត្រូវ ផ្តល់នូវព័ត៌មាននានាដល់មន្រ្តីសមត្ថកិច្ចដែលធ្វើការនៅទីនេះ ហើយសូមរក្សានូវទ្រព្យស ម្បត្តិដែលជាកម្មសិទ្ធិ របស់ខ្លួនក្រែងមានការច្រឡំគ្នាឬបាត់បង់ដោយប្រការណាមួយ ជាមួយនេះមន្រ្តីន គរបាលត្រូវជួយពិនិត្យ និងមើលថែទ្រព្យសម្បត្តិរបស់គាត់ លុះត្រាតែពួកគាត់បានធ្វើដំណើរចាក ចេញទៅកាន់មូលដ្ឋាន ស្រុកកំណើត ជួបជុំក្រុមគ្រួសារបានប្រកបដោយសុខសុវត្ថិភាព។