2023-06-27 03:06
371

(ខេត្តកែប) ៖ នាព្រឹកថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧកាហកម្មវិឡាសាស្ត្រ បច្ចេកវិឡានិងនវានុវត្តន៍ ព្រមទាំងមានការចូលរួមពីចំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបព្រមទាំងឯកឧត្តមលោកជំទាវប្រតិភូអមដំណើរទេរដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ១ខ្សែដែលមានប្រវែង ៧៨០ ម៉ែត្រនិងមានទទឹង ១០ ម៉ែត្រ និងមានការដាំដើមឈើប្រណិតជាប្រភេទ បេង និងធ្នង់ និងដើមនាងនួន និងដើមក្ងោក ១៩០ ដើមដែលស្ថិតនៅក្នុងសង្កាត់កែបក្រុងកែប ខេត្តកែប។

 ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថានេះជា សមិទ្ធផលថ្មីៗបន្តបន្ទាប់គ្នាត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋខេត្តកែប មានសាលារៀនផ្លូវថ្នល់ជាច្រើនខ្សែ ស្របពេលដែលសមិទ្ធដទៃទៀត កំពុងមមាញឹកក្នុងការស្ថាបនានៅទូទាំងខេត្តកែប ថ្ងៃនេះផ្លូវបេតុងមួយខ្សែថ្មីសន្លាង ត្រូវបានដាក់អោយប្រើប្រាស់ហើយដែរ ដែលគេរំពឹងថា នឹងជួយបញ្ជៀសការកកស្ទះការធ្វើចរាចររបស់បងប្អូនភ្ញៀវទេសចរផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ផ្លូវបេតុងអាមេមួយខ្សែដែលត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ តភ្ជាប់ពីរុក្ខវិថីទេពបុប្ផាប្រសិទ្ធដែលព័ទ្ធជុំវិញឧទ្យានជាតិកែប ផ្លូវបេតុងថ្មីនេះ នឹងបំពេញតម្រូវការមមារញឹក ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជាភ្ញៀវទេសចរមកពីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ អាចធ្វើដំណើរឆ្លងកាត់ដោយភាពងាយស្រួល និងបញ្ច្រៀសការកកស្ទះ ស្របតាមកំណើនភ្ញៀវទេសចរដែលនិយមមកលេងកម្សាន្តខេត្តកែបដែលកើនពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តកែបបច្ចុប្បន្ននេះឃើញថាមានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តកែបបាននឹងកំពុងប្រឹងប្រែងកសាងជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីដ្ឋានទេសចរណ៍ ឲ្យកាន់តែមានភាពស្រស់បំព្រង និងអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ ជាមួយការបំពាក់ភ្លើងបំភ្លឺផ្លូវគួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេស ចូលមកសម្រាកលម្ហែកម្សាន្ត នៅទឹកដីខេត្តកែប អោយកាន់តែមានសន្ទុះខ្លាំងឡើង។ 

នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសថា នៅគ្រប់កាលៈទេសៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចតែងតែគិតគូរ ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយបានជួយដោះស្រាយគ្រប់រាល់បញ្ហាប្រឈមនានាទូទាំងប្រទេស ជាក់ស្តែងថ្ងៃនេះ ក្រោមដំបូលនៃសុខសន្តិភាព ខេត្តកែបទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ លើការពង្រីកហេដ្ឋារចនាសម្ពន្ធ ជាប្រយោជន៍សម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានភាពងាយស្រួសដល់ការ ធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសជួយសម្រួលការកកស្ទះដល់ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅខេត្តកែបនេះផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា កត្តានៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ កើតឡើងដោយប្រទេសមានសុខសន្តិភាព ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នារក្សាការពារនូវ សុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចប្បន្ននេះ កុំជឿការញុះញង់ បង្កអសន្តិសុខ និងអនាធិបតេយ្យក្នុងសង្គមជាតិរបស់យើងអោយសោះ។ 

នាឱកាសចុងក្រោយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជួយថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត ឯកឧត្តមបានក្រើនរំលឹកទៅដល់ពលរដ្ឋទាំងអស់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សូមមេត្តាទៅចូលរួមបោះឆ្នោត នាថ្ងៃខាងមុខឱ្យបានគ្រប់ៗគ្នា។