2023-12-20 03:12
90

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ កម្លាំងជំនាញខណ្ឌ បានចុះស្រាវជ្រាវឃាត់ខ្លួនជនជាតិចិនម្នាក់ ក្នុងករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ កាលពីម្សិលមិញនេះ ត្រង់ចំណុចច្រកយាម ក្នុងមណ្ឌលអប់រំកែប្រែទី១ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 
លោកអធិការរូបនេះ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ PENG SHENGCHENG ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងខុនដូជាន់ទី១៨ បន្ទប់លេខ៣០ ស្ថិតនៅភូមិអូគីដេ សងា្កត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ៖
១-ម៉្សៅម៉ត់ពណ៌សចំនួន ០១កញ្ចប់ថង់
២-ក្រាមពណ៌សចំនួន ០១កញ្ចប់ថង់
៣-ម៉្សៅម៉ត់ពណ៌ត្រួយចេកខ្ចីដាក់ក្នុងកញ្ចប់ពណ៌ខ្មៅមានអក្សរ (NOCARDIA) ចំនួន ០១កញ្ចប់ថង់
៤-លិខិតឆ្លងដែនសញ្ជាតិចិនឈ្មោះ PENG SHENGCHENG ចំនួន០១
៥-ទូរស័ព្ទដៃម៉ាក iPhone ពណ៌ខ្មៅ ចំនួន ០១គ្រឿង 
៦-ដែកកេះចំនួន ១២ដើម
៧-ក្រដាសអាលុយមីញ៉ូមចំនួន ០១ដុំ
៨-ទុយោសំរាប់ចូកថ្នាំញៀនចំនួន ០៣ទុយោ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបន្តថា លុះដល់វេលាម៉ោង២៣ និង៣០នាទីថ្ងៃដដែល សមត្ថកិច្ចបានបន្តឆែកឆេរបន្ទប់ស្នាក់នៅជាន់ទី៧ បន្ទប់លេខ៧០១ ស្ថិតនៅភូមិទ្រុងមាន់ សងា្កត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញសម្ភារៈវត្ថុតាងរួមមានដូចខាងក្រោម ៖
១-កញ្ចប់ពណ៌ក្រហមរូបសេះ F3 ចំនួន 
៦៤កញ្ចប់
២-កញ្ចប់ពណ៌ក្រហមរូបសេះអក្សរ FERRARI ចំនួន ០៤កញ្ចប់
៣-កញ្ចប់ពណ៌ទឹកប៊ិចមានអក្សរ LV ចំនួន ៥០កញ្ចប់
៤-កញ្ចប់ពណ៌ខ្មៅ អក្សរ ROLLS ROYCE ចំនួន ០១កញ្ចប់
៥-កញ្ចប់ពណ៌ខ្មៅមានអក្សរចិន ចំនួន ០១កញ្ចប់
៦-ថ្នាំគ្រាប់ពណ៌លឿង ចំនួន ១៨គ្រាប់
៧-ថ្នាំគ្រាប់អក្សរ LV ពណ៌ត្រួយចេក ចំនួន ៤០០គ្រាប់
៨-ថ្នាំគ្រាប់ផ្កាឈូក ចំនួន ៧១២គ្រាប់
៩-ថ្នាំគ្រាប់ពណ៌បៃតង ចំនួន ៩៩៥គ្រាប់
១០-កញ្ចប់ពណ៌ស អក្សរ ROYAL D ចំនួន ១៦កញ្ចប់
១១-កញ្ចប់ពណ៌លឿង អក្សរ ORANGE TANG ចំនួន ១១កញ្ចប់
១២-កញ្ចប់ពណ៌ផ្កាឈូក មានរូបផ្លែ ស្តរប័រី  ចំនួន ០៣កញ្ចប់ថង់
១៣-កញ្ចប់ពណ៌បៃតងរូបផ្លែត្រសក់ស្រូវ អក្សរ CL ចំនួន ០១កញ្ចប់ថង់
១៤-កញ្ចប់ពណ៌ស រូបផ្លែឈើចម្រុះ ចំនួន ០១កញ្ចប់ថង់
១៥-ម្សៅពណ៌ផ្កាឈូក ចំនួន ០១កញ្ចប់ថង់
១៦-ម្សៅពណ៌ស ចំនួន ០២កញ្ចប់ថង់
១៧-ម្សៅពណ៌កាហ្វេ ចំនួន ០១កញ្ចប់ថង់
១៨-ម្សៅពណ៌ដី ចំនួន ០១កញ្ចប់ថង់
១៩-ម្សៅពណ៌ត្រួយចេក ចំនួន ០១កញ្ចប់ថង់
២០-ក្រាមពណ៌ស ចំនួន ០១កញ្ចប់ថង់
២១-ម្សៅពណ៌ត្រាវ ចំនួន ០១កញ្ចប់ថង់
២២-ម្សៅពណ៌ទឹកដោះគោ ចំនួន ០១កញ្ចប់ថង់
២៣-ម្សៅពណ៌ប្រផេះ ចំនួន ០១កញ្ចប់ថង់
២៤-រុក្ខជាតិក្រៀមចំនួន ០១កញ្ចប់ថង់
២៥-ម្សៅពណ៌លឿងដាក់ក្នុងកំប៉ុងជ័រ ចំនួន ១៩កំប៉ុង
២៦-ម្សៅពណ៌ទឹកក្រូច ចំនួន ០១កំប៉ុង
២៧-ម្សៅពណ៌កំបោរ ចំនួន ០១កំប៉ុង
២៨-ម្សៅពណ៌ត្រួយចេក ចំនួន ០១កំប៉ុង
២៩-ម្សៅពណ៌ស ចំនួន ០១កំប៉ុង
៣០-ឧបករណ៍សម្រាប់កែច្នៃផលិតគ្រឿងញៀនមួយចំនួនធំ
៣១-សំបកថង់រូបចម្រុះសម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ។ 

បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចាត់ការបន្ត៕