2023-07-18 06:07
209

 

ខេត្តប៉ៃលិន÷ប្រភពព័ត៍មានពីមន្ត្រីសមត្តកិច្ចក្រុងបានឱ្យដឹងថា÷នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការស្រាវជ្រាវស៊េីបអង្កេត និងបង្ក្រាបជាក់ស្ដែង ករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី នៅចំណុចរោងចំការទុកចោល ស្ថិតនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖


   ១-ឈ្មោះ ម៉េង ស៊ូហ្វីយ៉ាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)ឆែកឆេររកឃេីញម្សៅក្រាម ព៌ណសថ្លាសង្ស័យម៉ាទឹកកក ចំនួន០១កញ្ចប់ទម្ងន់១,៩៧ក្រាម សាច់ថ្នាំសុទ្ធ។ 
   ២-ឈ្មោះ ម៉េង វិណៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន+) ។
  ៣-ឈ្មោះ សារី មូសេី ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)។
  ៤-ឈ្មោះ នាក់ ម៉ានិត ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសួនអំពៅកេីត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)។
   ៥-ឈ្មោះ សឿន ផានុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)ឆែកឆេររកឃេីញម្សៅក្រាម ព៌ណសថ្លា សង្ស័យម៉ាទឹកកកចំនួន០៤កញ្ចប់,ធំ០១កញ្ចប់ ទម្ងន់៣,៤៨ក្រាម សាច់ថ្នាំសុទ្ធ។  
  -វត្ថុតាងដកហូតសរុបរួមមាន៖
  ១-ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០៥កញ្ចប់,ធំ០១កញ្ចប់ទម្ងន់៥,៤៥ក្រាម។  
  ២-ទូរស័ព្ទដៃចំនួន០៣គ្រឿង៖
  ក-ម៉ាក iphoneខូច ចំនួន០១គ្រឿង។
  ខ-ម៉ាក oppo ពណ៌ខ្មៅ ចំនួន០១គ្រឿង។
  គ-ម៉ាក ViVo ពណ៌ខៀវ ចំនួន០១គ្រឿង។
  ៣-ម៉ូតូចំនួន០៣គ្រឿង៖
  ក-ម៉ាកHonda dream ពណ៌ខ្មៅ គ្មានផ្លាកលេខ សេរីឆ្នាំ២០២០ ចំនួន០១គ្រឿង។ 
  ខ-ម៉ាកHonda dream ពណ៌ក្រហម សេរីឆ្នាំ២០១០ ពាក់ផ្លាកលេខកំពង់ចាម1U-2263 ចំនួន០១គ្រឿង។ 
  គ-ម៉ាកHonda Wave ពណ៌ខ្មៅ ពាក់ផ្លាក លេខកំពត1G-4461 មិនចាំសេរី ចំនួន០១គ្រឿង។ 
  -សមត្តកិច្ចជំនាញបានឲ  ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី។