2024-03-01 07:03
55

ខេត្តកំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះថា៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឈូក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងបី កាលពីរសៀលម្សិលមិញនេះ បានបង្រ្កាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ០១ករណី នៅចំណុចភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។
   ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ អូន គន្ធី ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សរថ្លា ចំនួន ១៣កញ្ចប់ និងទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក Oppo។ 
   ប្រភពដដែលបន្តថារហូតដល់ម៉ោង ៦ព្រលប់ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ បានបន្តឃាត់ជនសង្ស័យបានចំនួន ០២ នាក់ទៀត រួមមាន៖ ទី១/ឈ្មោះ ឌឹម សុខបញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
   ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាក Honda 019 ពណ៍ ខ្មៅ, ទូរសព្ទ័ចំនួន០១គ្រឿង ម៉ាក Iphone។ និងទី២/ ឈ្មោះ ទួន ថេត ភេទប្រុស អាយុ ១៥ ឆ្នាំនៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត និងដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda 023 ពណ៍ ខ្មៅ
-ទូរសព្ទ័ចំនួន០១គ្រឿង ម៉ាកIphone។

 បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕