2024-01-09 12:01
76

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងនគរបាលស្រុកមោងឫស្សី បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីរំលោភសេពសន្ថវៈ ក្រោយរត់គេចខ្លួនបាត់ស្រមោល អស់មួយរយៈ។ 

ប្រភពដដែលបន្តថា ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី៨ខែ មករា ឆ្នាំ២០២៤វេលាម៉ោង ១៥និង ៤៥នាទីរសៀល ស្ថិតនៅ ចំណុចក្រុមទី៣ ភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាល ស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង អនុវត្តដីកាបង្គាប់ ឱ្យចាប់ខ្លួនលេខ ៩៧០ តព្រ ចុះថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៣របស់លោក គា  សីហា ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តបាត់ដំបងដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់ខ្លួនជនត្រូវចោទបានចំនួន ០១នាក់ឈ្មោះ ឈឿប ណាន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពពីបទរំលោភសេពសន្ថវ:ដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅ ចំណុចក្រុមទី២ ភូមិរលួស  ឃុំមោង  ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលអំឡុង ឆ្នាំ២០១៨។

បច្ចុប្បន្នជនត្រូវចោទបានរៀបចំបញ្ជូន មកការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្តតាមនីតិវិធី៕