2023-09-23 12:09
163

សាខា កក្រក ខេត្តស្វាយរៀង៖ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ឲ្យបានទាន់ពេលវេលា នៅថ្ងៃសៅរ៍ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៣  សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារមានជីវភាពខ្វះខាត សរុបចំនួន ២៣៦ គ្រួសារបន្ថែមទៀត  (ក្នុងស្រុកស្វាយជ្រំ មកពី ១៦ ឃុំ ចំនួន ១៧៨ គ្រួសារ និង ក្នុងស្រុកស្វាយទាប មកពី ៨ ឃុំ ចំនួន ៥៨ គ្រួសារ) ។

-អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រី ខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកាធ្វើដំណើរ ៥ ម៉ឺន រៀល ។