2023-05-04 05:05
860


ព្រះសីហនុ៖ នៅវេលាម៉ោង ០៩និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ មានករណីគ្រោះអគ្គីភ័យឆាបឆេះសណ្ឋាគារ និងកាស៊ីណូ QUEENCO PAVILION (ជាន់ផ្ទាល់ដី) ស្ថិតក្នុងក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ 


លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តាប់ពីកើតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន ៣៥នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០២គ្រឿង សហការជាមួយអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចចម្រុះចេញអន្តរាគមន៍ជួយសង្រ្គោះបាញ់ទឹកពន្លត់ភ្លើងនៅទីតាំងខាងលើ។ 
ក្នុងប្រតិបត្តិការជួយសង្គ្រោះករណីគ្រោះអគ្គីភ័យនេះ មានរថយន្តកងរាជអាវុធហត្ថ ,ស្នងការនគរបាលខេត្ត កំពង់ផែស្វយ័ត និងកងអន្តរាគមន៍ពិសេស៧១១ បានជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់អស់ទឹកជាច្រើនឡាន។ 
ប្រតិបត្តិការខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ១១គ្រឿង អស់ទឹក ២៣ឡាន ក្នុងនោះរួមមាន៖ រថយន្តស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០៥គ្រឿង អស់ទឹកចំនួន ១២ឡាន ,រថយន្តមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន០១គ្រឿង អស់ទឹក ចំនួន០២ឡាន ,រថយន្តបញ្ជាការរដ្ឋានអាវុធហត្ថខេត្ត ចំនួន០១គ្រឿង អស់ទឹក ចំនួន០២ឡាន ,រថយន្ត international airport ចំនួន០១គ្រឿង អស់ទឹកចំនួន ០១ឡាន ,រថយន្តកងសង្គ្រោះ៧១១ ចំនួន ០១គ្រឿង អស់ទឹកចំនួន ០២ឡាន ,រថយន្តកំពង់ផៃស្វយ័ត ចំនួន០២គ្រឿង អស់ទឹកចំនួន ០៤ឡាន។
សូមបញ្ជាក់ថា ការខូចខាតសម្ភារៈ ឆេះអគារជាន់ផ្ទាល់ដី ផ្នែក អាហារដ្ឋាន កន្លែងចុងភៅ និងសម្ភារៈមួយចំនួនត្រូវឆេះខូចខាតទាំងស្រុង៕