2023-09-23 01:09
344

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលស្រុកសង្កែបានឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិង្សាដោយប្រើកាំភ្លេីងខ្យល់កែច្នៃបាញ់បណ្តាលឱ្យរងរបួសស្រ្តីពីរនាក់និងធ្វេីឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃព្រោះតែគំនុំចាស់។ 

ប្រភពដដែលបន្តថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វេីឱ្យខូចខាតដោយចេតនា (យកកាំភ្លេីង ខ្យល់កែច្នៃបាញ់និងបំផ្លាញទ្រព្យសម្បត្តិ) មួយកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៧និង១០នាទី នៅចំណុចក្រុមទី០៥ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ 

របាយការណ៍ដដែលបន្តថា ជនសង្ស័យឈ្មោះ ឆាយ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកកាំភ្លេីងខ្យល់កែច្នៃបាញ់ទៅលេីជនរងគ្រោះចំនួន០២នាក់ ឈ្មោះ អឿ ជន ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី រងរបួសសាច់ដុំដៃមួយកន្លែងហេីមជាំ និងឈ្មោះ រួម ចំរេីន ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី របួសកដៃខាងឆ្វេងមួយកន្លែង បែកហូរឈាមនិងធ្វេីអោយខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះដូចជា៖
-ទូទឹកកកចំនួន០១ 
-ទូដាក់សម្លៀកបំពាក់ចំនួន០១ និងកញ្ចក់ឆ្លុះមុខចំនួន០១ ខូចខាតទាំងស្រុង។ 
ប្រភពដដែលបន្តថា ពេលកេីតហេតុភ្លាមសមត្ថកិច្ចទទួលបាននូវព័ត៌មាននេះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោយុត តុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម ធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ  ឆាយ បញ្ញា នៅយប់វេលាម៉ោង១៩និង៣០នាទីថ្ងៃដដែលនៅចំណុចកេីតហេតុនាំមកធ្វេីការសាកសួរនៅអធិការដ្ឋាន ហេីយពេលសាកសួរជនសង័្សយបានឆ្លេីយសារភាពថា មូលហេតុដែលនាំទៅដល់ករណីហិង្សាខាងលើគឺ ដោយសារមានគំនុំខឹងរឿងរ៉ាវចាស់ពីមុនមក។ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕