2024-01-23 05:01
93

ព្រះវិហារ៖ ឧក្រិដ្ឋជនចំនួន ០២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដោយខុសច្បាប់ឆ្លងដែនទ្រង់ទ្រាយធំ រហូតជាង ១ ០០០គីឡូក្រាម ត្រូវបានកម្លាំងប៉េអឹមខេត្តព្រះវិហារ បញ្ជូនសំណុំរឿងទៅកាន់តុលាការ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធីតាមច្បាប់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ចំពោះវត្ថុតាងរឹបអូសបាន រួមមាន៖ គ្រឿងញៀន ចំនួន ២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធ ចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀត។

សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បានស៊ើបអង្កេត និងស្រាវជ្រាវ ឈានដល់បង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនដោយខុសច្បាប់នាំចូលពូបរទេសឡាវ ទម្ងន់ប្រមាណជាង ១០២០គីឡូក្រាម ដែលឧក្រិដ្ឋជនដឹកតាមរថយន្តមួយគ្រឿង ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការខេត្តព្រះវិហារផងដែរ។ 

បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង បក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់៕