2023-12-17 05:12
100

ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តឡិចសុីសក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់២នាក់និងរបួសស្រាលម្នាក់។
    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង២២នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នៅត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៨ និងលេខ៩ លេីផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
   យោងតាមរបាយការណ៍នគបាលចរាចណ៍ផ្លូវគោកបានឲ្យដឹងថា អ្នករងគ្រោះទី១.អ្នកបើកបរឈ្មោះ អ៊ុំ សំបូភេទប្រុសអាយុ៤៦ ឆ្នាំ សញ្ជាតខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិសំអាង ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាលរបួសធ្ងន់ជាអ្នកបេីកបរ រថយន្តម៉ាកឡិចស៊ីស ៣៥០ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ២BB.៨៧៥៨ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនក្រឡាប់ដោយខ្លួនឯង។
ទី២.ឈ្មោះ សី លឹម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិដូង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ជាអ្នករួមដំណើររបួសធ្ងន់។
ទី៣.មិនស្គាល់ឈ្មោះ ភេទ ប្រុស របួសស្រាលជាអ្នករួមដំណើរ។
ទី៤.ឈ្មោះ រស់ ម៉ៅ  ភេទប្រុស អាយុ៣៥ ឆ្នាំមុខរបរ កសិករ រស់នៅភូមិជីនិគម  ឃុំកណ្តុរជ្រុំ  ស្រុកពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ បាន ស្លាប់នៅកន្លែងកើតហេតុ ជាអ្នករួមដំណើរ។

ទី៥.ឈ្មោះ តឹក ទ័រ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិអណ្តូងសាលា ឃុំព្រាល ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើតហេតុជាអ្នករួមដំណើរ។

 ររថយន្តខូចខាតយ៉ាងដំណំមូលហេតុបើកបរក្នុងល្បឿនលឿនបាត់បង់ម្ចាស់ការ ។
   តាមប្រភពបានឲ្យដឹងថា អ្នករងគ្រោះថ្នាក់ទាំងអស់នោះមុនកើតហេតុផឹកសុីស្រវឹងហើយក៏បានខ្ចីរថយន្តអ្នកកាសែតជិះពីចំណុចអូរច្រឡង់ ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូកខេត្តស្ទឹងត្រែង ចូលមកក្នុងទីរួមខេត្តស្ទឹងត្រែងពេលត្រឡប់ទៅវិញក៏ជួបគ្រោះថ្នាក់តែម្តង។ក្រោយកើតហេតុសាកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯអ្នករងរបួសកំពុងសម្រាកព្យាបាល៕