2023-09-28 05:09
227

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្នបាលបឹងទំពន់ ទី២ បានឃាត់ជនសង្ស័យបាន ចំនួន ០២នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អំពើហិង្សា (ឆក់យកទូរសព្ទមិនបានសម្រេច) និងកាន់កាប់អាវុធដោយខុសច្បាប់។ 

ហេតុការណ៍អំពើឆក់មិនបានសម្រេចនេះ កើតឡើងនៅវេលាម៉ោង ០២និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុច ខាងមុខផ្ទះលេខ ៣៥៩ ផ្លូវ៨៧BT ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ជនសង្ស័យទាំង ០២នាក់ ត្រូវបានសមត្ថកិច្ច ប្រាប់ឲ្យដឹងថា ទី១- ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) និងទី២- ឈ្មោះ កង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ 

នគរបាលបានឲ្យដឹងថា សម្ភារៈចាប់យក រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក YAMAHA MIO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IM-7116 និងកាំភ្លើងខ្លីប្រើហ្គាស ០១ដើម ម៉ាក GLock ពណ៌ខ្មៅ បង់ចំនួន១ និងគ្រាប់មួយចំនួន។

បច្ទុប្បន្ន ជនសង្យ័យទាំង ០២នាក់ កំពុងសាកសួរនៅប៉ុស្ត៏បឹងទំពន់ ទី២ និងបញ្ជូនបន្តនៅឃុំបណ្ដោះអាសន្ននៅអធិការដ្ឋាននរគារបាលខណ្ឌមានជ័យ៕