2024-01-04 03:01
93

ស្ទឹងត្រែង៖ មន្ត្រីសុខាភិបាលខេត្តស្ទឹងត្រែង បានពន្យល់ណែនាំប្រជាពលរដ្ឋថា៖ បើមានបងប្អូនមានកូនចៅឈឺគ្រុន មានអាការៈក្តៅខ្លួនខ្លាំង មានកំដៅចាប់ពី ៣៩ទៅ៤០អង្សា ប្រើថ្នាំត្រជាក់មិនត្រជាក់ក្នុងរយៈពេលចាប់ពី២ថ្ងៃឡើង សូមប្រញាប់រុះរាន់មមណ្ឌលសុខភាព   ឬមន្ទីរពេទ្យបង្អែក ជួបគ្រូពេទ្យជាបន្ទាន់។

ក្នុងសកម្មភាពសម្អាតបរិស្ថាននៅក្នុងខេត្តស្ទឹងត្រែងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមអន្តរាគមន៏ប្រយុទ្ធនិងជម្ងឺឆ្លងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋ ត្រូវរួមគ្នាបង្ការជំងឺគ្រុនផ្តាសាយឬគ្រុនឈាម ដោយអនុវត្តយន្តការ ស្លៀកពាក់ខោអាវវែងៗ ដេកក្នុងមុងជ្រលក់ថ្នាំ ហើយប្រសិនបងប្អូនមានអការៈគ្រុនក្តៅ ត្រូវទៅមើលឈាមរករោគសញ្ញា ដើម្បីលើកកម្ពស់ការពារផ្នែកសុខភាពរស់នៅ។ 

លោកអនុប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់បន្ថែមថា៖ បងប្អូនត្រូវថែទាំកូនចៅតូចៗពាក់ខោអាវវែង ការពារធាតុត្រជាក់ កុំឱ្យគ្រុនផ្តាសាយ និងដេកក្នុងមុងជ្រលក់ថ្នាំ  ព្យាយាមធ្វើអនាម័យ ដោយកាប់សម្អាតព្រៃ -លប់ទីតាំងដែលមានទឹកដក់ជុំវិញផ្ទះ ដើម្បីបំបាត់ជម្រកមូសព្រោះបច្ចុបន្នមនុស្សធំ ក៍ឈឺជំងឺគ្រុនឈាមដែរ។  

លោក សែម ធូ ប្រធានមណ្ឌលសុខភាពកំភុនបានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋយើងបច្ចុប្បន្នពួកគាត់បានយល់ដឹងច្រើនហើយ បន្ទាប់ពីទទួលបានសារអប់រំពីមន្ត្រីសុខាភិបាលកន្លងមក ជាពិសេស ពេលមានអាការៈក្រៅខ្លួន ហៀរសំបោរ រងារញាក់ ស្រៀវស្រាញ និងបញ្ហាផ្សេងៗទៀត បានទៅរកសេវាសុខាភិបាលបានត្រឹមត្រូវ ។

លោកបន្តថា៖ កាលពីខែកក្កដាឆ្នាំ២០២៣ មន្ត្រីសុខាភិបាល បានផ្តល់មុងជ្រលក់ថ្នាំបន្ថែម  ព្រោះកន្លងមកនេះ មានមុងខ្លះចាស់ខូចគុណភាព ដូចជារហែក សាបថ្នាំជាដើម ហើយមុងចែកជូននៅពេលនេះមាន មុង-គ្រែ ចំនួន ១១.៣២៣ មុង- មុងអង្រឹងចំនួន  ៤.៩៤៤ មុង  ចែកជូនប្រជាពលរដ្ឋយើងទៅតាមតំបន់គោលដៅនៃឃុំនិមួយៗ ។

លោកស្រី បុល សាវ៉ាន ប្រជាពលរដ្ឋ នៅភូមិច្រប់ ឃុំក្បាលរមាស បានបញ្ជាក់ថា៖ប្រជាពលរដ្ឋយើងបានអនុវត្តតាមការណែនាំគ្រប់មធ្យោបាយ ដែលមន្ត្រីសុខាភិបាលបានផ្តល់សារអប់រំ  ដូចជាការសម្អាតបរិស្ថានជុំវិញផ្ទះ ហើយនៅខែរងារនេះ ស្លៀកពាក់ខោអាវវែងៗ  មិនថារដូវរងារ ឬរដូវវស្សា ភ្លៀងធ្លាក់ទេ   ។

លោកស្រីថា៖ ការសម្អាតបរិស្ថានបានល្អ ពិតជាបានកាត់បន្ថយបានការភ័យព្រួយចំពោះកូនចៅ មិនឈឺគ្រុន ហើយមិនចាំចាច់ចំណាយពេលវេលា  និងថវិកាទៅរកសេ
វាសុខាភិបាលទៀតផងដែរ៕ងិនលីម